បុរស​ម្នាក់​យក​ខ្សែ​នីឡុង ចង ក សម្លាប់ខ្លួន​ទៅនឹង​មែក​ស្វាយ​

​កំពង់ឆ្នាំង: បុរស​ម្នាក់​បានសម្រេច​ចិត្ត​ចង​.​ក​សម្លាប់ខ្លួន​ទៅនឹង​មែក​ស្វាយ​ចោល​ក្រុមគ្រួសារ​ព្រោះតែ​តួច​ចិត្តនឹង​ជំងឺ​ប្រចាំកាយ​ដែល​កើតជា​យូ មកហើយ​។ ករណី​ចងក​សម្លាប់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោងជាង​៣​រសៀល ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​អណ្តូង​ជ្រៃ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​អត្តឃាត​ជន មានឈ្មោះ ព្រំ ចាន់ថន ហៅ​ច្រូច អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។

​គេ​មិនបាន​ដឹងថា​បុរស​នេះ​ចងក​សម្លាប់ខ្លួន​តាំងពី​ពេលណា​នោះទេ​ប៉ុន្តែ​នៅវេលា​កើ​តេ​ហ​តុ​កូន​របស់គាត់​បានឃើញ​ឪពុក​របស់ខ្លួន​យក​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ចងក​សម្លាប់ខ្លួន​ទៅនឹង​ដើម​ស្វាយ​ស្លាប់​បាត់ទៅហើយ​។​ភ្លាមនោះ​កូន​បាន​ហៅ​អ្នកជិតខាង​អោយជួយ​នឹង​រាយការណ៍​មក​សមត្ថកិច្ច​។​

​ក្រោយពី​ពិ​និ​ត្ស​សាកសព​រួច​ម​ត្ថ​កិច្ច​បានបញ្ជាក់​អោយដឹងថា​បុរស​រូបនេះ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​និង​បានប្រគល់​សព​អោយ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

បុរស​ម្នាក់​យក​ខ្សែ​នីឡុង ចង ក សម្លាប់ខ្លួន​ទៅនឹង​មែក​ស្វាយ​

បុរស​ម្នាក់​យក​ខ្សែ​នីឡុង ចង ក សម្លាប់ខ្លួន​ទៅនឹង​មែក​ស្វាយ​