ករណី​អាជីវករ​កាប់​ជ្រូក នៅ​ខេត្តកំពង់ឆ្នាំង ជំទាស់​មិនអោយ​អ្នកថ្មី​ចូល រងចាំ​ការសម្រេច​ពី​រដ្ឋមន្ត្រី​

​កំពង់ឆ្នាំង: បន្ទាប់ពី​មានការ​តវ៉ា​ជំទាស់​របស់​ក្រុមអាជីវក​កាប់​ជ្រូក​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មិនអោយ​អ្នកថ្មី​ចូល​នៅ​រសៀល​ថ្ងៃទី​៨​ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​មន្ត្រី​នាយកដ្ឋាន​ផលិតកម្ម​និង​ប​សុ​ព្យា​ល​និង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​រួមទាំង​ក្រុមអាជីវក​កាប់​ជ្រូក​ទាំងចាស់​ទាំងថ្មី​បាន​ជួប ប្រជុំគ្នា​ដើម្បី​ធ្វើការ​ដោះស្រាយ​រក​ច្រកចេញ​។​

​ការប្រជុំ​នេះ​បាន​ជជែក​គ្នា​យ៉ាង​តឹង​ស​សៃ​ក​និង​បាន​ប្រើ​រយៈពេល​ជាច្រើន​ម៉ោង​ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ឡើយ​។ ក្រុមអាជីវក​ចាស់​បាន លើកឡើងថា​មូលហេតុ​ដែល​ពួកគាត់​ជំទាស់​មិនអោយ​អ្នកថ្មី​ចូល​ដោយសារតែ​ចំនួន​នេះ​ច្រើន​លើសលប់​មិនអាច​អោយ​ពួកគាត់​រកស៊ី​ចំណេញ​តទៅ​បាន​ដែល​ពួកគាត់​ប្រកបមុខរបរ​រកស៊ី​កា​ប់​ជ្រូក​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ កន្លងមក​មុននឹង​បញ្ចូល​អ្នកថ្មី​ម្នាក់ ឬ​២​នាក់ ទាល់​តែមាន​អ្នក​ចាស់​ឈប់ ប៉ុន្តែ​នៅ​ឆ្នាំនេះ​ស្រាប់តែ​មន្ត្រី​ពេទ្យសត្វ​បញ្ចូល​អ្នកថ្មី​ដល់​ទៅ​៦​នាក់​ដោយ​មិនមាន​អ្នក​ឈប់​សោះ​។​

​ប្រជាពលរដ្ឋ​បាន​និយាយទៀតថា​មន្ត្រី​ជំនាញ​បាន​ឃុបឃិត​គ្នា​ស៊ី​ទឹកតែ​ទឹក​ស្ក​ពី​អ្នកថ្មី​មក​សម្លាប់​ពួកគាត់​អ្នក​ចាស់​ដែល​ប្រកបមុខរបរ​នេះ​ជិត​២០​ឆ្នាំ​មកហើយ​។​ដោយ​ពួកគាត់​បាន​សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​មេត្តាជួយ​អន្តរាគមន៍​ដោះស្រាយ​និង​ផ្តល់​យុត្តិធម៌​ជូន​ពួកគាត់​ផង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​ងិន​ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា​ការបញ្ចូល​អ្នកថ្មី​បន្ថែម​ពីលើ​ក្រុមអាជីវក​ចាស់​គឺ​អនុវត្តន៍​ទៅតាម​ច្បាប់​និង​ទីផ្សារសេរី​ចំពោះ​ការលើកឡើង​របស់​ក្រុមអាជីវក​ចាស់​ដែល​បាន​ចោទ​មន្ត្រី​ពេទ្យសត្វ​និង​មន្ត្រី​កសិកម្ម​ថា​បាន​ឃុបឃិត​គ្នា​យកលុយ​ពី​ក្រុមអាជីវករ​ថ្មី​គឺជា​រឿង​មិន​ពិត​ឡើយ​លោក​សូម​បដិសេធន៍​ទាំងស្រុង​។​

​លោក​ក្រឹ​ង​សំអាត​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​បានអោយដឹងថា​ការប្រជុំ​ដោះស្រាយ​រឿង​អាជីវក​កាប់​ជ្រូក​ចាស់​ជំទាស់​មិនអោយ​អ្នកថ្មី​ចូល​នេះ​មានការ​ចូលរួម​ពី​លោក​ស៊ន​សាន​អនុប្រធាននាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​ហើយ​ក្រុមការងារ​នឹងធ្វើ​របាយការណ៍​មួយ​ដាក់ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​សម្រេច​។​ក្រុមអាជីវក​កាប់​ជ្រូក​ចាស់​ការប្រជុំ​ដោះស្រាយ​នេះ​មន្ត្រី​ជំនាញ​ហាក់​មានការ​លំអៀង​ច្រើន​ទៅរក​ក្រុមអាជីវក​ថ្មី​ដោយ​លើក​ហេតុផល​ទីផ្សារសេរី​ប៉ុន្តែ​ការបញ្ចូល​អ្នកថ្មី​ដែលមាន​ចំនួន​ច្រើន​លើសលប់​នេះ​វា​មិនមែនជា​ទីផ្សារសេរី​ទេវា​ទៅជា​ទីផ្សារ​អនាធិបតេយ្យ​ទៅវិញ​ពីព្រោះ​ក្នុង​មួយថ្ងៃៗ​ឃើញតែ​អាជីវ​កចាស់​និង​អាជីវករ​ថ្មី​ឈ្លោះ​គ្នា​បែកផ្សែង​រឿង​ដណ្តើម​ម៉ូយ​និង​ដណ្តើម​កន្លែង​គ្នា​កាប់​ជ្រូក​៕

ករណី​អាជីវករ​កាប់​ជ្រូក នៅ​ខេត្តកំពង់ឆ្នាំង ជំទាស់​មិនអោយ​អ្នកថ្មី​ចូល រងចាំ​ការសម្រេច​ពី​រដ្ឋមន្ត្រី​

ករណី​អាជីវករ​កាប់​ជ្រូក នៅ​ខេត្តកំពង់ឆ្នាំង ជំទាស់​មិនអោយ​អ្នកថ្មី​ចូល រងចាំ​ការសម្រេច​ពី​រដ្ឋមន្ត្រី​

ករណី​អាជីវករ​កាប់​ជ្រូក នៅ​ខេត្តកំពង់ឆ្នាំង ជំទាស់​មិនអោយ​អ្នកថ្មី​ចូល រងចាំ​ការសម្រេច​ពី​រដ្ឋមន្ត្រី​