ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​​​ភ្នំពេញ​ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​​ បានឱ្យ​ដឹង​ថា ខណៈ​​ពេល​ វិទ្យុ​ ABC ​​បាន​​ទទួល​ព័ត៌​មាន​​​​ពី​អ្នក​ទូរស័ព្ទ​ចូល​​ប្រាប់​ថា ​​​​មាន​អគ្គិភ័យ​​​​កើត​ឡើង​នៅ​ខណ្ឌ​ចំការ​មន​នៅ​វេលា​ម៉ោង​ជាង​​១រសៀល​ថ្ងៃទី​៩ កុម្ភៈ នេះ​​ ​​​ទាំង​​​​អ្នក​យក​​​​ព័ត៌មាន​​ ទាំង​​​​កម្លាំង​សមត្ថកិច្ច​​​មូលដ្ឋាន​ ព្រម​ទាំង​រថយន្តពន្លត់អគ្គិភ័យ​​ចំនួន​២​គ្រឿង​​បាន​ចេញ​ទៅ​ជួយ​អន្ត​រាគមន៍​ផ្អើល​អស់​តាម​ដង​ផ្លូវ​ ​ប៉ុន្តែ​រក​កន្លែង​កើត​ហេតុ​នោះ​មិន​ឃើញ​​សោះ​ ​។ តាម​ការ​ពិត​ជន​ដែល​​ទូរស័ព្ទ​​ចូល​​​វិទ្យុ​ខាង​លើនេះ ​ក្នុង​គោល​បំណង​​បំប៉ោង​សភាព​ការណ៍​​​បង្ក​ចលាចល​ក្នុង​រាជ​ធានី​ភ្នំពេញ ។​

ជុំ​​វិញ​ករណី​​ខាង​លើនេះ សមត្ថកិច្ច​​ត្រូវ​តែ​​ធ្វើ​ការ​​ស្រាវ​ជ្រាវ​​​​​តាម​​​​ចាប់​​​ខ្លួន​ជន​​ដែល​បង្ក​​ចលាចល​ខាង​លើ​ ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​