បុរស​ជនជាតិ​ណ័​រវេ​សម្នាក់ ដេក​ក្នុង​សណ្ឋាគារ​គ្រី​ស្តា​ល់ នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ: បុរស​ម្នាក់​ជនជាតិ​ណ័​រវេ​សម្នាក់​ដេកស្លាប់​នៅក្នុង​សណ្ឋាគារ​យ៊ី​ហោ​គ្រី​ស្តា​ល​នៅ​យប់​ថ្ងៃទី​៨ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅ​ចំណុច​ឆ្នេរសមុទ្រ​អូរ​ឈើទាល ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​តាម​ការ​អោយដឹងពី​បុគ្គលិក​នៅ​សណ្ឋាគារ​គ្រី​ស្តា​ល​បានអោយដឹងថា នៅពេល​យប់នោះ​ក៏មាន​បុគ្គល​ដើរ​ពិនិត្យ​តាម​បន្ទប់​ក៏​ឃើញ​បន្ទប់​មួយ​មាន​បើកទ្វារ ពេល​បុគ្គលិក​រាប់​និង​បិតទ្វារ​អោយ​ម្ចាស់​បន្ទប់​វិញ​នោះ​ក៏​ឃើញ​ជនបរទេស​ប្រុស​ម្នាក់​ដេកស្លាប់​នៅ​ជិត​គ្រៃ​ហើយ ក៏​រាយការណ៍​ម្ចាស់​សណ្ឋាគារ​អោយ​ហៅ​សមត្ថកិច្ច​ចុះ​ត្រួ​ពិនិត្យ​កន្លែងកើតហេតុ​តែម្តង​។​

​លោក លុយ ហាង នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា​ជនបរទេស​ដែល​ស្លាប់​នេះ​មានឈ្មោះ​DAHLS  TROM SVENATLE ភេទ​ប្រុស ជនជាតិ ណ័​រវេ​ស អាយុ​៤៧​ឆ្នាំ ជា​អ្នក​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​:៣១៣៩៣០១១ មាន​សុពលភាព​ថ្ងែ​ទី​០៧.០២.២០២៥ បាន​ចូលមក​ស្នាក់នៅ​សណ្ឋាគារ​គ្រី​ស្តា​ល​រយះពេល​៤​ថ្ងៃ​មកហើយ​។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់លោក គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ សាលាដំបូង​ខេត្ត​ព្រះសីហនុ​និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ​បានអោយដឹងថា ជនបរទេស​ម្នាក់នេះ​គឺ ស្លាប់​ដោយសារ​គាំងបេះដូង ពិតប្រាកដ​មែន ចំណែក​សាកសព ក្រោយពី​ពិនិត្យ​រួច រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក​ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ស្ថានទូត​ណ័​រវេ​ស ជា​អ្នកសម្រេច​៕​

បុរស​ជនជាតិ​ណ័​រវេ​សម្នាក់ ដេក​ក្នុង​សណ្ឋាគារ​គ្រី​ស្តា​ល់ នៅ​ក្រុងព្រះសីហនុ​

បុរស​ជនជាតិ​ណ័​រវេ​សម្នាក់ ដេក​ក្នុង​សណ្ឋាគារ​គ្រី​ស្តា​ល់ នៅ​ក្រុងព្រះសីហនុ​