របៀបទទួលទានទឹកដើម្បីព្យាបាលជំងឺ ដោយមិនបាច់លេបថ្នាំ

នៅប្រទេសជប៉ុនសព្វថ្ងៃនេះ គេនិយមទទួលទានទឹកភ្លាមៗ បន្ទាប់ពីភ្ញាក់ពីគេងជារៀងរាល់ព្រឹក។ លើសពីនេះទៅទៀត ការធ្វើតេស្តរបស់វិទ្យាសាស្ត្រក៏បានបង្ហាញពីគុណតម្លៃដ៏អស្ចារ្យនៃការទទួលទានទឹកនាពេលព្រឹក។

ចំពោះមនុស្សចាស់ និងអ្នកជំងឺដូចជា៖ ជំងឺឈឺក្បាល, ឈឺខ្លួន, ប្រព័ន្ធបេះដូង, ឈឺសន្លាក់ឆ្អឹង, ចង្វាក់បេះដូងលោតញាប់, ជាតិខ្លាញ់ច្រើន, ជំងឺឆ្កួតជ្រូក, ជំងឺរបេង, ជំងឺរលាកទងសួត, ជំងឺហឺត, ជំងឺរលាកស្រោមខួរ, តម្រងនោម, ក្អួតចង្អោរ, រលាកក្រពះ, រាករូស, ស្លេកស្លាំង, ជំងឺទឹកនោមផ្អែម, ទល់លាមក, ជំងឺភ្នែកគ្រប់យ៉ាង, ជំងឺមហារីក, ការមករដូវមិនទៀង, ជំងឺត្រចៀកច្រមុះ និងជំងឺបំពង់ក។

 

របៀបទទួលទានទឹកដើម្បីព្យាបាលជំងឺ ដោយមិនបាច់លេបថ្នាំ
វិធីព្យាបាល
១. នៅពេលអ្នកក្រោកពីគេងនៅពេលព្រឹក មុនពេលដុសធ្មេញ ទទួលទានទឹកឲ្យបាន ៤កែវ។
២. ក្រោយដុសធ្មេញ និងសម្អាតមាត់រួច មិនត្រូវទទួលទាន ឬផឹកអ្វីមួយភ្លាមៗឡើយ ត្រូវរងចាំរយៈពេល ៤៥នាទី។
៣. ក្រោយរយៈពេល ៤៥នាទីរួច អ្នកអាចទទួលទាន និងផឹកតាមធម្មតាបាន។
៤. ក្រោយអាហារពេលព្រឹក, អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចរួច ១៥ នាទី មិនត្រូវទទួលទាន ឬផឹកអ្វីមួយក្នុងរយៈពេល ២ម៉ោង។
៥. ចំពោះមនុស្សចាស់ ឬមនុស្សឈឺ បើមិនអាចទទួលទានទឹកឲ្យបាន ៤ កែវនៅពេលចាប់ផ្តើមដំបូង អាចទទួលទានបន្តិចម្តងៗ រហូតទៅកម្រិត។

ខាងក្រោមនេះជាចំនួនថ្ងៃដែលអ្នកត្រូវព្យាយាមដើម្បីព្យាបាលជំងឺ៖
១. ជំងឺលើសឈាម (រយៈពេល ៣០ថ្ងៃ)
២. ជំងឺរលាកក្រពះ (រយៈពេល ១០ថ្ងៃ)
៣. ទឹកនោមផ្អែម (រយៈពេល ៣០ថ្ងៃ)
៤. ជំងឺទល់លាមក (រយៈពេល ១០ថ្ងៃ)
៥. ជំងឺមហារីក (រយៈពេល ១៨០ថ្ងៃ)
៦. របេង (រយៈពេល ៩០ថ្ងៃ)
៧. អ្នកឈឺសន្លឹកឆ្អឹងគួរអនុវត្តតាមការព្យាបាលខាងលើត្រឹមតែរយៈពេល ៣ថ្ងៃក្នុងសប្តាហ៏ទី ១ និងចាប់ផ្តើមដល់ ២សប្តាហ៏។
វិធីនេះមិនប៉ះពាល់ដល់សុខភាពល្អឡើយ តែទោះបីជាយ៉ាងណា អ្នកនឹងត្រូវនោមញឹក។ វានឹងកាន់តែប្រសើរឡើង ប្រសិនបើយើងនៅតែបន្តធ្វើ និងអនុវត្តវិធីនេះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • របៀបទទួលទានទឹកដើម្បីព្យាបាលជំងឺ ដោយមិនបាច់លេបថ្នាំ