ស្អែកសម្តេច ហេងសំរិន នឹងអនុញ្ញាតឲ្យ អតីតប្រធាន មូលនីធិខុនរ៉ាដ អាឌិនណៅអ៊ែរ ជួបសវនការ និងជម្រាបលា

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ សម្តេចហេងសំរិន ប្រធានរដ្ឋសភានឹង អនុញ្ញាតឲ្យអតីត ប្រធានមូលនីធិខុនរ៉ាដ អាឌិនណៅអ៊ែរ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា។

យោងតាមសេចក្តីប្រកាសព័តមាន នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថាសម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភា នឹងអនុញ្ញាត ឲ្យលោក ដេនីស ស្រៃយ៍( Denis Schrey)អតីតប្រធានមូលនីធិខុនរ៉ាដ អាឌិនណៅអ៊ែរ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ និងលោក រ៉េនេ ហ្រ្គេតវ៉ូល( Rene Grad Wohl) ប្រធានថ្មី នៃមូលនីធិនេះ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦  នៅវិមានរដ្ឋសភា វេលាម៉ោង៩:០០ នាទី៕