រ៉ូបូត ៥៤០ គ្រឿង​បង្ហាញ​​​ក្បាច់​រាំ​​ស្រុះ​គ្នា អបអរ​ឆ្នាំថ្មី​​​​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​​ចិន CCTV


រ៉ូបូត ៥៤០ គ្រឿង​បង្ហាញ​​​ក្បាច់​រាំ​​ស្រុះ​គ្នា អបអរ​ឆ្នាំថ្មី​​​​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​​ចិន CCTV

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ ឆ្នាំ​វក ២០១៦ ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ និង​បង្ហាញ​ពី​សមត្ថភាព​បច្ចេកវិទ្យា​​របស់​ប្រទេស​ចិន ម៉ាស៊ីន​រ៉ូបូត ប្រហែល​៥៤០​គ្រឿង​ ត្រូវ​បាន​ដាក់​បង្ហាញ​​​លើ​ឆាក​មហោស្រព​បុណ្យ​ចូល​ឆ្នាំ នា​ទី​ក្រុង Guangzhou ។

 

រ៉ូបូត ៥៤០ គ្រឿង​បង្ហាញ​​​ក្បាច់​រាំ​​ស្រុះ​គ្នា អបអរ​ឆ្នាំថ្មី​​​​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​​ចិន CCTV
 

ប្រភព​ពី សារព័ត៌មាន​ចិន People Daily រ៉ូបូត​​​ជា​ច្រើន​គ្រឿង ដែល​មួយ​គ្រឿង​ៗ មាន​ប្រវែង​កម្ពស់ ១៦,៥ អ៊ីង​(៤១,៩ សម) ទម្ងន់ ១,៥ គីឡូ​ក្រាម​​ ត្រូវ​បាន​​ដាក់​ឲ្យ​បង្ហាញ​ក្បាច់​រាំ​តាម​បទ​ចម្រៀង​ចិន។ សកម្មភាព​រាំ​របស់​រ៉ូបូត​ត្រូវ​ថត​ដោយ​ កូន​យន្តហោះ​ Drone នៅ​ពី​លើ និង​​​ត្រូវ​បាន​ផ្សាយ​តាម​រយៈ​កម្មវិធី​ ប៉ុស្តិ៍​ទូរទស្សន៍​​ចិន CCTV។

 

 រ៉ូបូត ៥៤០ គ្រឿង​បង្ហាញ​​​ក្បាច់​រាំ​​ស្រុះ​គ្នា អបអរ​ឆ្នាំថ្មី​​​​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍​​ចិន CCTV
  ចង់​ដឹង​ថា​ សកម្មភាព​រាំ​របស់​រូប៉ូត​ ខាង​លើ​យ៉ាង​ណា​នោះ ទស្សនា​ខាង​ក្រោម​នេះ៖

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​

​​