ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក JUSTIN TRUDEAM ប្រកាស​នា​ថ្ងៃ​ទី​៨ កុម្ភៈ ពី​ការ​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស​របស់​ប្រទេស​លោក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អុ​ី​រ៉ា​ក់ និង​នៅ​ស៊ី​រី ដោយ​យល់​ថា នេះ​ជា​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី​មួយ ដើម្បី​ងាក​មក​រក​ការ​ផ្តល់​ជំនួយ​ដល់​បណ្តា​ប្រជាជន​ក្នុង​តំបន់​វិញ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក JUSTIN TRUDEAM លើក​ហេតុផល​ពី​ការ​ផ្លាស់​ប្តូរ​នយោបាយ​របស់​លោក​នៅ​មជ្ឈិម​បូព៌​៌ា​ដោយ​ផ្តោត​លើ​ជំនួយ​ដោយ​ផ្ទាល់​កាន់តែ​ច្រើន​ជា​ជាង​ការ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​៦​គ្រឿង​ទៅ​កាន់​ទីនោះ ។

លោក​បន្ត​ថា ការ​វាយប្រហារ​តាម​អាកាស​គឺ​សំខាន់​ដើម្បី​ឱ្យ​ទទួល​បាន​ក្នុង​រយៈពេល​ខ្លី​នូវ​ប្រៀប​ខាង​យោធា​លើ​ទីលាន ក៏​ប៉ុន្តែ​វា​មិន​ធានា​ស្ថេ​រ​ភាព​មួយ​សម្រាប់​បណ្តា​ប្រជាជនតំបន់​រយៈពេល​យូរ​ឡើយ ។ លោក​រំលឹក​ពី​ទស​វត្ស​យ៉ាង​លំបាក​បំផុត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នៅ​ទីនោះ កា​ណា​ដា​ដើរតួ​នាទី​សំខាន់​មួយ​លើ​ការ​បណ្តុះបណ្តាល​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ប្រជាជន​ដែល​រង​ការ​បំភ័យ​រាល់ថ្ងៃ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​ត្រូវការ​នូវ​ការ​សងសឹក​របស់​យើង​ឡើយ តែ​ត្រូវការ​ជំនួយ​របស់​យើង។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ទុក​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក HARJIT SAJJAN ផ្តល់​ភាព​លម្អិត​ពី​ផែនការ​យោធា​ថ្មី​មួយ​ជាមួយ​ការ​ដក​យន្តហោះ​ប្រដេញ​ធុន F18 ទាំង​ឡាយ​ចេញ​ចាប់ពី​ថ្ងៃ​ទី​២២ កុម្ភៈ ទៅ ។ លោក SAJJAN និយាយ​ថា សេចក្តី​ត្រូវការ​សំខាន់​បំផុត​នា​ពេល​បច្ចុប្បន្ន​គឺ​បង្កើន​សមត្ថភាព​បណ្តុះបណ្តាល និង​ស៊ើបការណ៍ ។ ដូច្នេះ​កា​ណា​ដា​នឹង​បង្កើន​ចំនួន​កង​ទាហាន​ពិសេស​របស់​ខ្លួន​ត្រីគុណ​សម្រាប់​ជួយ​បណ្តុះបណ្តាល​នៅ​ភាគ​ខាងជើង​អុ​ី​រ៉ា​ក់ ។ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៤ មក សមាជិក​៧០​នាក់​នៃ​កងកម្លាំង​ពិសេស​កា​ណា​ដា ស្ថិត​នៅ​ភាគ​ខាងជើង​អុ​ី​រ៉ា​ក់ រួច​ទាហាន​កា​ណា​ដា​៦០០​នាក់​ដាក់​ពង្រាយ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការ​វាយប្រហារ​តាម​អាកាស ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​កា​ណា​ដា​ប្រកាស​ពី​ការ​រក្សា​ទុក​យន្តហោះ​ស៊ើបការណ៍​ធុន AURORA ២​គ្រឿង ទទួល​បន្ទុក​កំណត់​បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្រាប់​ក្រុមចម្រុះ​វាយប្រហារ ព្រមទាំង​យន្តហោះ​ផ្គត់ផ្គង់​ប្រេង​លើ​អាកាស POLARIS ។ សរុប​ទាហាន​កា​ណា​ដា​៨៣០​នាក់​ដាក់​ពង្រាយ​នៅ​អុ​ី​រ៉ា​ក់​ជួយ​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​តាម​អាកាស ៕