ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល ​៖ ​កម្លាំង​នគរបាល​ស្រុក​កោះធំ កាលពី​រសៀល​ថ្ងៃ​ទី​៨​ កុម្ភៈ ២០១៦ បាន​ស្រាវជ្រាវ​​​ចាប់ខ្លួន​បាន​​ជន​សង្ស័យ​ម្នាក់ ដែល​​ធ្វើ​សកម្ម​ភាព​​​ផ្លោះ​របង​ចូល​​លួច​គាស់​ផ្ទះ​ដ៏​ធំ​ស្កឹ​មស្កៃរបស់មេ​យោធា​ស្រុក​កោះធំ​ម្នាក់​​យក​លុយ និង​​​គ្រឿង​​អល្លង្ការ​អស់​សរុប​ជាង​​១​ម៉ឺន​ដុល្លារ ​កាលពី​ពេល​ថ្មី​ៗ​​​នេះ​​​ ​។

លោក​​ឈឿ​ន ប៊ុ​ន​ឆ​ន ​អធិការ​នគរ​ស្រុក​កោះ​កោ​ធំ​​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​​ចាប់​ខ្លួន​​ឈ្មោះ​ប៉ុ​ល ស៊ី​ដេ​ត ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​​ទីលំនៅ​ក្នុង​ភូមិ​ស្វាយ​​តា​​មេ​ម ឃុំ​​កោះធំ​(​ខ​) ​ស្រុក​កោះធំ​ ​​។ ​ចំណែក​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ និងជា​មេ​បញ្ជា​​ការ​សឹក​​រង ស្រុក​កោះធំ​​ឈ្មោះ​កែវ សំ​អាន ភេទ​ប្រុស អាយុ៥៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​​មេ​ម ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល ។

លោក​អធិការ​ឱ្យ​ដឹង​ទៀត​ថា ​បន្ទាប់​ពី​មាន​ករណី​លួច​ទ្រព្យសម្បត្តិជន​រង​គោះ កាលពី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ អស់​​ប្រាក់​ដុល្លារ​ចំនួន​៤ ពាន់​ដុល្លារ, ​ខ្សែ.​ក​មាស ប្លាទី​ន និង​ប្លា​កដៃ​ដាំ​ត្បូង​ពេជ្រ សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ​៧​ពាន់​ដុល្លារ​រួច​មក នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​​​​យក​ចិត្តទុកដាក់ ​រហូត​ដល់កំណត់​មុខ​សញ្ញា​ជនសង្ស័យ​​ ឈាន​ដល់​ចាប់ខ្លួន​បាន​ម្នាក់​​ឈ្មោះ​ប៉ុ​ល ស៊ី​ដេ​ត និង​បក្ស​ពួក​បាន​រត់គេច​ខ្លួន ​។ ​