ប៉ូលិសកំពុង តាមរកជនដៃដល់ ដែលបានដាល់ក្មេងប្រុសម្នាក់ មួយដៃកណ្តាលមុខ សន្លប់នៅលើចិញ្ចើមផ្លូវ (មានវីដេអូ)

អាមេរិក៖  វីដេអូមួយយុវជនវ័យជំទង់ វាយក្មេងប្រុសរងគ្រោះម្នាក់ មួយដៃចំកណ្តាលមុខ បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង ត្រូវបានគ្នីគ្នារបស់យុវជនបង្ក ថតនិងបង្ហោះចូលបណ្តាញសង្គមហ្វេសប៊ុក មានការចែកចាយបន្តយ៉ាងច្រើន ធ្វើឲ្យប៉ូលិសកំពុងតែតាមរកមុខ យកមកផ្តន្ទាទោសផងដែរ។

ក្នុងវីដេអូ គេអាចលឺសូរសំលេង ក្មេងស្រីម្នាក់ ប្រហែលជាមិត្តភក្តិក្មេងប្រុសរងគ្រោះ ស្រែកយ៉ាងពេញទំហឹងថា “កុំវ៉ៃគាត់​ កុំវ៉ៃគាត់...!” ខណៈពេលដែលបក្សពួកយុវជនបង្កហេតុ កំពុងថតសកម្មភាព និងស្រែកថា “ដាក់វាទៅ ដាក់វាទៅ...!”  ។

នាយប៉ូលិសអាមេរិកនៅរដ្ឋ New Jersey ម្នាក់ ឈ្មោះ Jerry Speziale មានប្រសាសន៍ថា “ឥលូវនេះខាងពួកយើង កំពុងតែធ្វើការស្រាវជ្រាវតាមរកមុខសញ្ញា ជនដៃដល់ យកមកទទួលទោសតាមផ្លូវច្បាប់” ។ លោកបានបន្ថែមទៀតថា “ខ្ញុំក៏ធ្លាប់បានសរសេរសារមួយ​ បង្ហោះទៅក្នុងគេហទំព័រហ្វេសប៊ុក ប្រាប់ដល់ប្រជាពលរដ្ឋថា យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត នូវរាល់សកម្មភាពប្រភេទបែបនេះ នៅក្នុងសង្គមឡើយ”៕

ប៉ូលិសកំពុង តាមរកជនដៃដល់ ដែលបានដាល់ក្មេងប្រុសម្នាក់ មួយដៃកណ្តាលមុខ សន្លប់នៅលើចិញ្ចើមផ្លូវ (មានវីដេអូ)

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត