សល់ចំហាយ សែនចិន ផឹកស្រវឹង ស្រែកឡូឡា រំខានអ្នកភូមិ ត្រូវ អាវុធហត្ថចាប់ខ្លួន

បន្ទាយមានជ័យ៖ យុវជន ៤នាក់ ត្រូវកម្លាំងអាវុធហត្ថ ចាប់ខ្លួនសួរនាំ ក្រោយពីបានធ្វើសកម្មភាព ស្រែឡូឡារំខាន ដល់ការដេក ពួករបស់អ្នកជិតខាង កាលពីវេលាម៉ោង ១១៖១៥នាទី យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា យុវជន ទាំង៤នាក់ ដែលត្រូវកម្លាំងអាវុធហត្ថ ស្រុកមង្គលបូរីឃាត់ខ្លួននោះ ទី១.ឈ្មោះ ម៊ិញ សុផាណា ភេទប្រុស អាយុ ១៦ឆ្នាំ, ទី២.ឈ្មោះ សូ ឆៃនុន ភេទប្រុស អាយុ ១៦ឆ្នាំ, ទី៣.ឈ្មោះ ផល សុផាត ភេទប្រុស អាយុ ១៦ឆ្នាំ និងទី៤.ឈ្មោះ ជា វ៉ាន់ហេង ភេទប្រុស អាយុ ១៦ឆ្នាំ នាក់ទំាង៤ រស់នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី មានមុខរបរជាសិស្ស។

លោក ងួន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ការឃាត់ខ្លួនយុវជនទាំង ៤នាក់ យកមកសួរនាំ គឺសមត្ថកិច្ចធ្វើឡើង បន្ទាប់ពីមានពលរដ្ឋ ជាច្រើន បានទូរសព្ទ័មកប្តឹងថា យុវជនទាំង ៤នាក់ បានផឹកស៊ីស្រវឹង ស្រែកឡូឡារំ ខានដល់ការរស់នៅ និងការដេក ពួនរបស់ពួកគាត់។

លោក ងួន ភិរម្យ បន្តទៀតថា ពេលសួរនាំពួកគេ បានសារភាពថា បានឡូឡាមែន ក្រោយសួរនាំ បានបញ្ជូនទៅ ទីបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមច្បាប់។

ពាក់ព័ន្ធករណីខាងលើ លោក អ៊ិន បារាំង នាយការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន បានឲ្យ ដឹងថា ដោយមានការសង្ស័យ សមត្ថកិច្ច បានធ្វើការពិនិត្យទឹកនោម របស់យុវជនទាំង ៤នាក់ លទ្ធផលបានបង្ហាញ ថាពួកគេ ជាមនុស្សញៀនថ្នាំ។ អនុវត្តន៍តាមបញ្ជា លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក្រោយ សួរនាំជនសង្ស័យទាំង ៤នាក់ និងលទ្ធផលពិនិត្យទឹកនោម ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការរសៀលនេះ៕

សល់ចំហាយ សែនចិន ផឹកស្រវឹង ស្រែកឡូឡា រំខានអ្នកភូមិ ត្រូវ អាវុធហត្ថចាប់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត