តុលាការកំពូល នឹងបើកសវនាការ ជម្រះក្តីជនជាតិកូរ៉េ ពីបទឧក្រិដ្ឋសេដ្ឋកិច្ចពិសេស នៅថ្ងៃទី១៧ កុម្ភៈ

ភ្នំពេញ៖ បុរសជនជាតិកូរ៉េ ម្នាក់នឹងត្រូវ តុលាការកំពូលបើកសវនាការជម្រះក្តី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ពីបទឧក្រិដ្ឋសេដ្ឋកិច្ចពិសេស នេះតាមការថ្លែងរបស់មន្រ្តីតុលាការកំពូល នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ។

បើតាមមន្រ្តីតុលាការកំពូល បានបញ្ជាក់ថា បុរសជនជាតិកូរ៉េ នេះ ត្រូវបាន អនុប្រធានតុលាកកំពូល លោក ឃឹម ប៉ុណ្ណ បានបើកសវនាការជំនុំជម្រះម្តងរួចមកហើយ ដោយមានវត្តមាន លោក នៅ មុនីជោត ជាតំណាងមហាអយ្យការ ប៉ុន្តែសវនាការនេះ ត្រូវបានលើកពេលជម្រះក្តី ដោយសារតែខាងជនជាប់ចោទ ពុំមានមេធាវី សម្រាប់ការពារក្តី។

ក្នុងសវនាការ នាពេលកន្លងទៅនេះ តំណាងស្ថានទូតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើដល់តុលាការកំពូល ធ្វើបត្យាប័ន បុរសជនជាតិកូរ៉េ រូបនេះ បញ្ជូនទៅប្រទេសកូរ៉េវិញ ដើម្បីដំណើរការរឿងក្តីឧក្រិដ្ឋសេដ្ឋកិច្ចពិសេស។

សូមបញ្ជាក់ថា លោក យូ ហ៊ីយ៉ុង ( Yoo Hee Young ) អាយុ ៦២ឆ្នាំ ជនជាប់ចោទ ជនជាតិកូរ៉េ រូបនេះ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ PJ ក្នុងប្រទេសកម្ពុជា ដោយត្រូវបានចោទប្រកាន់ ពីបទក្រិដ្ឋសេដ្ឋកិច្ចពិសេស ប្រព្រឹត្តកាលពីអំឡុងខែឧសភា ឆ្នាំ២០០៩ នៅចំណុចភោជនីយដ្ឋានមួយកន្លែងក្នុងប្រទេសកូរ៉េ៕

តុលាការកំពូល នឹងបើកសវនាការ ជម្រះក្តីជនជាតិកូរ៉េ ពីបទឧក្រិដ្ឋសេដ្ឋកិច្ចពិសេស នៅថ្ងៃទី១៧ កុម្ភៈ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត