អ្នកសារព័ត៌មាន​ចុះ​បំពេញភារៈកិច្ច​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៌​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នា​ក់នៅ​ស្ពាន​ពង្រ​ស្រុក​ប​វេ​ល​

Doliprane TVC

​ខេត្តបាត់ដំបង​៖ អ្នកសារព័ត៌មាន ក្នុង​ខេត្តបាត់ដំបង ចំនួន ២ នាក់ ខណៈពេល​កំពុងធ្វើដំណើ​រ​ត្រឡប់​មកពី​យក​ព័ត៌មាន​នៅ​ស្រុក​កំរៀងបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ជិះ​គេច​រថយន្ត​ត្រង់ចំណុច​ផ្លូវ​កោង រួច​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ពង្រ បណ្តាល​ឲ្យ​ស្លាប់ និង របួសធ្ងន់​នៅ និង កន្លែង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ២ រសៀល ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៦ ក្នុងភូមិ​សាស្ត្រ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

អ្នកសារព័ត៌មាន​ចុះ​បំពេញភារៈកិច្ច​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៌​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នា​ក់នៅ​ស្ពាន​ពង្រ​ស្រុក​ប​វេ​ល​

ជនរងគ្រោះ ដែល​ស្លាប់បាត់​បង់ជីវិត មានឈ្មោះ សុខ ចាន់ថន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ​ជា​អ្នកសារព័ត៌មាន «​កម្ពុជា​អភិវឌ្ឍន៍​» រស់នៅ ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង រីឯ​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ មាស ប៊ុនធឿន ភេទ​ប្រុស អាយុ ៥២ ឆ្នាំ​ជា​អ្នកសារព័ត៌មាន «​គតិ​ជាតិខ្មែរ​» រស់នៅ​ភូមិ​ព្រែក​ព្រះស្ដេច​បាន​រងរបួស​ធ្ងន់​ត្រូវគេ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ។

អ្នកសារព័ត៌មាន​ចុះ​បំពេញភារៈកិច្ច​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៌​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នា​ក់នៅ​ស្ពាន​ពង្រ​ស្រុក​ប​វេ​ល​

ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ទាំង ២ នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក Wave ស៊េរី​ឆ្នាំ ២០០២ ពាក់​ស្លាក​លេខ បាត់ដំបង ១C-៨៦៧៤ គោលបំណង​ទៅយក​ព័ត៌មាន​នៅ​ស្រុក​កំរៀង លុះ​ត្រឡប់មកវិញ ជនរងគ្រោះ​បាន​ឡើង​វ៉ា​រថយន្ត​ស្រប​ទិស ស្រាប់តែ​វ៉ា​ក់​អើ​រថយន្ត​បើក​បញ្ច្រាស់​មកពី​មុខ ភ្លាមនោះ​ជនរងគ្រោះ​បាន​បត់​ចង្កូត​គេច​ពី​រថយន្ត​ហើយក៏​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​ពង្រ បណ្តាល​ឲ្យ​ស្លាប់ និង របួសធ្ងន់​តែម្ដង ។ បច្ចុប្បន្ន​សព​រងគ្រោះ កំពុង​ត្រូវបាន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​យ៍ នៅឯ​គេហដ្ឋាន ៕ TV5

អ្នកសារព័ត៌មាន​ចុះ​បំពេញភារៈកិច្ច​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៌​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នា​ក់នៅ​ស្ពាន​ពង្រ​ស្រុក​ប​វេ​ល​