ឈិ​ត សុវណ្ណ​បញ្ញា ទៅ​ជប៉ុន​ទាំង​ការងារ​មមាញឹក​ក្នុងស្រុក​

Doliprane TVC

​ ​​សម្រាប់​ឪ​កាសចូល​ឆ្នាំ​ចិន​ឆ្នាំនេះ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ឈិ​ត សុវណ្ណបញ្ញា មិនបាន​នៅ​ជួបជុំ​ក្រុមគ្រួសារ​សប្បាយរីករាយ​ដូច​បណ្តារ​ឆ្នាំមុនៗ​នោះទេ ដោយសារ​នាង​បាន​ចាក​ចេញទៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ កន្លងមកនេះ ។​ ​សម្រាប់​រដូវ​នេះ ឈិ​ត សុវណ្ណ​បញ្ញា ក៏​មិន​ខុសពី​តារា​ស្រី​ដទៃទៀត​ដែរ ។

ឈិ​ត សុវណ្ណ​បញ្ញា ទៅ​ជប៉ុន​ទាំង​ការងារ​មមាញឹក​ក្នុងស្រុក​

ក្រៅពី​មានការ​មមាញឹក​ក្នុងការ​ចូលរួម​ច្រៀង​នៅតាម​ឆាក​ប្រគុំ​តន្ត្រី​នៅតាម​បណ្តា​ខេត្ត​នានា ក៏ដូចជា​ស្ថានីយទូរទស្សន៍​មួយចំនួន​ផង​នោះ ឈិ​ត សុវណ្ណ​បញ្ញា ក៏បាន​លេចមុខ​លេច​មាត់​នៅក្នុង​ការ​ច្រៀង​នៅតាម​កម្មវិធី​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​ផងដែរ ។ ថ្វីត្បិតតែ​ការងារ​ក្នុងស្រុក​មានការ​មមាញឹក​ក៏ពិតមែន តែ ឈិ​ត សុវណ្ណ​បញ្ញា នៅតែ​ឈ្លៀត​ឪ​កាស​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ។ ឈិ​ត សុវណ្ណ​បញ្ញា បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន​មួយរយៈ​ខ្លី ជាមួយនិង រ៉ូ​លីន ហើយក៏​មាន​លោក អ៊ី​ន ទី​តូ រួម​ដំណើរ​ជាមួយ​ផងដែរ ។

ឈិ​ត សុវណ្ណ​បញ្ញា ទៅ​ជប៉ុន​ទាំង​ការងារ​មមាញឹក​ក្នុងស្រុក​

ដើម្បី​តម្រូវ​តាម​ទីផ្សារ​បច្ចុប្បន្ន​តារាចម្រៀង​រូបនេះ​បាន​ព្យាយាម​ប្រឹងប្រែង​ហាត់​ក្បាច់​រាំ​ជាមួយ និង ការតុបតែង​ខ្លួន​ទៅតាម​ស្ទីល​យុវវ័យ​សម័យថ្មី ដែល​មើលទៅ​ប្លែក​និង​គួរអោយ​ចាប់អារម្មណ៍​ជាង​មុន ។ ថ្មីៗ​នេះ ឈិ​ត សុវណ្ណ​បញ្ញា ក៏បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​មួយរយ​កោដិ​សម្លេង ដើម្បី​បញ្ឈប់​អំពើរ​ហឹ​ង្សា​លើ​ស្រី្ត និង កុមារ ។ មានការ​ស​សើរ​និង​គាំទ្រ ចំពោះ​ការចូលរួម​ក្នុង​ការងារ​សង្គម​រប​ស់ ឈិ​ត សុវណ្ណ​បញ្ញា ។ ក្រៅពី​ជា​តារាចម្រៀង ឈិ​ត សុវណ្ណ​បញ្ញា ក៏បាន​សាកល្បង ថត​ខ្សែភាពយន្ត​ផងដែរ ។

ឈិ​ត សុវណ្ណ​បញ្ញា ទៅ​ជប៉ុន​ទាំង​ការងារ​មមាញឹក​ក្នុងស្រុក​

តែ​យ៉ាងណា​ស្នាដៃ​សម្តែង​របស់​នាង​ក៏​មិនទាន់បាន​ចាក់​បញ្ចាំង​នៅឡើយ ។ បង្ហាញខ្លួន​ជា​លើកដំបូង​ក៏ពិតមែន តែ ឈិ​ត សុវណ្ណ​បញ្ញា មាន​ឪ​កាស​គ្រង​តំណែង​ជា​តួឯក​ស្រី ។ ឈិ​ត សុវណ្ណ​បញ្ញា ក៏​មិន​ខុសពី​មិត្តភក្តិ​រួម​អាជីព​ដែរ នាង​តែងតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន ជាពិសេស​ការលើកទឹកចិត្ត​ពី​សំណាក់ Fan Fan ជាច្រើន ៕​ចេ​នី​