នាយឧត្តមសេនីយ៍ ទៀ បាញ់ បំបែកបន្ទាយចាំយាម ប្រើប្រាស់រយៈពេលខ្លី និងគ្មានកងទ័ពណាម្នាក់របួស និងស្លាប់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានរំលឹងអំពីប្រវត្តិតស៊ូ ក្នុងសម័យសង្គ្រាមជាមួយក្រុមខ្មែរក្រហម ខណៈលោកបានបញ្ជាកម្លាំងទ័ពប្រមាណ៨៩នាក់ ធ្វើការប្រយុទ្ធដណ្តើមយកបន្ទាយចាំយាម របស់ខ្មាំងដោយប្រើពេលខ្លីបំផុត និងគ្មានកងទ័ពណាម្នាក់រងរបួស និងស្លាប់នោះទេ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា "រាត្រីថ្ងៃទី៣១ ធ្នូ ឆ្នាំ ១៩៧២ ឆ្លងចូលថ្ងៃ០១ មករា ឆ្នាំ ១៩៧៣ រយៈពេលពីរខែ ក្រោយពីការរៀបចំ កសាងកំលាំងទ័ពបន្ថែម និងពង្រឹងសតិអារម្មណ៍ កងទ័ពអោយបានរឹងប៉ឹង ខ្ញុំបានរៀបចំ ផែនការវាយបន្ទាយ របស់ខ្មាំងដែល មានឈ្មោះថា បន្ទាយចាំយាម នៅខេត្តកោះកុង។ វាយបន្ទាយចាំយាម ប្រើពេលខ្លីបំផុត មុនពេលចូលវាយ ខ្ញុំបានស៊ើបការណ៍ ដោយនៅលើដើមឈើចំនួន ៣ថ្ងៃ ដើម្បីពិនិត្យសកម្មភាពរួម"។

លោឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀថា "ក្រោយពីសង្កេតការណ៍ យ៉ាងច្បាស់លាស់ នូវចំនួនកំលាំងរបស់ខ្មាំង ខ្ញុំបានរៀបចំកំលាំងប្រយុទ្ធផ្ទាល់ ៣០នាក់ និងកំលាំងត្រៀមបំរុង ៥០នាក់ និងដឹកនាំបញ្ជា ដាក់ផែនការប្រគល់ភារកិច្ច អោយកងអនុសេនាតូចលេខ៥៤ កងពិសេស ទទួលខុសត្រូវផ្ទាល់ ក្នុងការវាយទីតាំងចាំយាមនេះ។ ក្រោយពេលដាក់ផែនការ ជាក់លាក់ បានចូលវាយដោយម្ចាស់ការ បន្ទាប់ពីផ្ទុះអាវុធមួយស្របក់ កងទ័ពខ្ញុំក៏ដណ្តើមកាន់កាប់សមរភូមិនេះ បានទាំងស្រុង រឹបអូសអាវុធបានជាង ៣០ដើម និងសំភារ:មួយចំនួន។ ក្នុងសមរភូមិនេះ កងទ័ពរបស់យើង គ្មាននរណារងរបួស ឬស្លាប់ឡើយ។ បន្ទាប់មក ក៏បានបង្កើតកងអនុសេនាធំ មួយកងថ្មី ដែលមានលេខសំគាល់ ១០៩ ដើម្បីទុកប្រចាំការនៅទីនោះ"៕