មើលហើយ រន្ធត់ពន់ពេក ពេលឃើញ សត្វខ្លារខិន ដេញខាំមនុស្ស របួសជាច្រើននាក់ នៅក្នុងសាលារៀន (មានវីដេអូ)

ឥណ្ឌា៖ សត្វខ្លារខិនមួយក្បាល​ បានលបចូលទៅក្នុងសាលារៀន Vibgyor ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Bangalore កាលពីវេលាម៉ោង ៤ទៀបភ្លឺ ពោលគឺនៅមុនពេល ដែលសិស្សសាលាមកដល់ និងជាសំណាងល្អ ត្រូវសន្តិសុខប្រទះឃើញទាន់ពេលវេលា។

អ្នកយកព័ត៌មានជាច្រើន បានមកផ្តុំគ្នាថតសកម្មភាពចាប់សត្វខ្លា យ៉ាងភ្លូកទឹកភ្លូកដី។ សំណាងអាក្រក់ ជណ្តើរបានដួលប៉ះវា បណ្តាលឲ្យសត្វដ៏កាចសារហាវនេះ ដេញខាំឥតប្រណី បណ្តាលឲ្យអ្នកសារពត័មានមួយចំនួន រត់បាតជើងសព្រាត យកប្រាសអាយុរៀងៗខ្លួន។ នៅពេលនោះ បុរសម្នាក់ ដែលកំពុងតែតោងជញ្ជាំងឡើង ដើម្បីរត់យករួចខ្លួននោះ ត្រូវខ្លារខិនកំណាចហក់តោង ខាំធ្លាប់មកដល់ក្រោមវិញ បណ្តាលឲ្យរហែកគូថខោ ដៃអាវ និងរបួសដៃជាទម្ងន់ទៀតផង។

បើតាមប្រភពពី India Express បានឲ្យដឹងថា ការបង្ក្រាបសត្វខ្លា បានចំណាយពេលវេលា សរុបប្រមាណជាង ១០ម៉ោង ដោយក្នុងនោះ ត្រូវរង់ចាំអស់ ៣ម៉ោង ទំរាំតែថ្នាំរំងាប់អារម្មណ៍ដែលបាញ់ទៅលើវា បញ្ចេញប្រសិទ្ធិភាព។ខ្លារខិនឈ្មោលនោះ ត្រូវបានគេចាប់បញ្ចូន ទៅកាន់មជ្ឈមណ្ឌលសត្វព្រៃបានសំរេច នៅម៉ោងជាង ៨យប់។ សរុបមក អ្នករងរបួសមានចំនួន ៦នាក់ នៅក្នុងហេតុការណ៍នេះ។

បើតាមសម្តីប្រជាជនដែលរស់នៅតំបន់នោះ បានឲ្យដឹងថា “នេះជាលើកទីមួយហើយ ដែលពួកយើងឃើញមានខ្លារខិនចូលមកដល់ក្នុងតំបន់នេះ”។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកអភិរក្សសត្វព្រៃ​ បានលើកឡើងពីមូលហេតុដែលខ្លារខិនមួយក្បាលនោះ ចូលមកក៏ដោយសារតែវា​ បាត់បង់ទីជំរករស់នៅ៕

មើលហើយ រន្ធត់ពន់ពេក ពេលឃើញ សត្វខ្លារខិន ដេញខាំមនុស្ស របួសជាច្រើននាក់ នៅក្នុងសាលារៀន (មានវីដេអូ)
រូបភាពបុរសដែលត្រូវបានខ្លាខាំ

 

មើលហើយ រន្ធត់ពន់ពេក ពេលឃើញ សត្វខ្លារខិន ដេញខាំមនុស្ស របួសជាច្រើននាក់ នៅក្នុងសាលារៀន (មានវីដេអូ)

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត