ព័ត៌​មានបន្ថែម ​ស្តីពី​អគ្គិភ័យ​​បំផ្លាញ​ ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កោះសូទិន

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​ ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន ​ប្រចាំ​ខេត្តកំពង់ចាម បានឱ្យ​ដឹង​បន្ថែម​​ថា ​​អគ្គិភ័យ​​​ដែល​បាន​បំផ្លាញ​​ផ្ទះ​ប្រជាពលរដ្ឋ​​ ​ស្ថិត​នៅ​ភូមិ​ថ្មី ​ឃុំ​ពាម​​ព្រភ្នោះ ​ស្រុក​កោះសូទិន កាល​ពី​វេលា​ម៉ោង​ ជាង​១២​ថ្ងៃ​ត្រង់ថ្ងៃទី​៩ កុម្ភៈ ២០១៦ ។

ប្រភព​ព័ត៌មាន​​បាន​បន្ត​ថា ​ផ្ទះដែល​ត្រូវ​ភ្លើង​ឆេះ​អស់​ខាង​លើ​នេះ ​ជាផ្ទះ​​ឈើ ប្រក់​ក្បឿង ​​មានទំហំ​១២ម៉ែត្រគុណ​១៥ម៉ែត្រ ​ដែល​មាន​ម្ចាស់​ឈ្មោះ ​ឈួន គឹមហន ​ភេទ​ស្រី អាយុ​៧៣​ឆ្នាំ មាន​ទីលំនៅ​​កន្លែង​កើតហេតុ​ខាង​លើ ​បាន​និយាយ​ថា ​​ទ្រព្យ​សម្បត្តិ​ដែល​ខូច​ខាត​ ​រួម​មាន ចិញ្ចៀន​ពេជ្រ​៣វង្ស ​បន្តោង​​ពេជ្រ​២វង្ស ​ក្រវិល​​ពេជ្រ​២វង្ស ​ខ្សែ.ក ខ្សែដៃ​៦តម្លឹង ប្រាក់​ខ្មែរជាង​១លាន​រៀល ​ប្រាក់​អាមេរិក​៨ពាន់​ដុល្លារ និង​សម្ភារ​​ក្នុង​ផ្ទះ​អស់​មួយ​ចំនួន​ធំ​ទៀត ៕​

ព័ត៌​មានបន្ថែម ​ស្តីពី​អគ្គិភ័យ​​បំផ្លាញ​ ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កោះសូទិន
ព័ត៌​មានបន្ថែម ​ស្តីពី​អគ្គិភ័យ​​បំផ្លាញ​ ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កោះសូទិន
ព័ត៌​មានបន្ថែម ​ស្តីពី​អគ្គិភ័យ​​បំផ្លាញ​ ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កោះសូទិន
ព័ត៌​មានបន្ថែម ​ស្តីពី​អគ្គិភ័យ​​បំផ្លាញ​ ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កោះសូទិន
ព័ត៌​មានបន្ថែម ​ស្តីពី​អគ្គិភ័យ​​បំផ្លាញ​ ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កោះសូទិន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត