លួ​ក​ម៉ូតូ​បានបណ្តើរជិតដល់កន្លែងបញ្ចាំ ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ក្របួចជាប់

Doliprane TVC

​ភ្នំពេញ : ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​វីវ៉ា​មួយគ្រឿង​ហើយ​បណ្ដើរ​ម៉ូតូ​បម្រុង​យកទៅ​បញ្ចាំ ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ​កាលពី​វេលា​ម៉ោង ២១ និង ០០ នាទី​យប់​ថ្ងៃទី ០៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​ស្តុ​ប​ផ្សារ​អូ​ឬ​ស្សី ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន មានឈ្មោះ យ៉ុ​ន វ៉ាន់​នី ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ស្នាក់នៅ​ម្ដុំ​ផ្សា​នាគ​មាស មានមុខរ​បរជា​កម្ម​ករ​លើក​ឥ​វ៉ាន់​នៅ​ផ្សា​ដើម​គរ និង មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​បាក់គាំ ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

លួ​ក​ម៉ូតូ​បានបណ្តើរជិតដល់កន្លែងបញ្ចាំ ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ក្របួចជាប់

​បើតាម​ការរៀបរាប់រ​បស់​ជនសង្ស័យ​បានឱ្យដឹងថា ម៉ូតូ​ដែល​ខ្លួន​លួច​ម៉ាក វីវ៉ា​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AD-1480 ដោយ​ខ្លួន​បាន​លួច​ចេញពី​ខាងមុខ​សាលារៀន​សុវណ្ណ​ភូមិ តាម​បណ្ដោយ​ផ្លូវ​លេខ ២០០ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។ ដោយ​ឃើញ​ម៉ូតូ​បញ្ឈរ​ទុកចោល​ដែល​មិនមាន​ចាក់សោ​នៅ​ខាង​ផ្ទះ និង មិនមាន​ម្ចាស់​នៅក្បែរ ក៏​ចូលទៅ​បណ្ដើរ​ចេញ​បំណង​យកទៅលក់​នៅ​ម្ដុំ​ផ្សា​អូ​ឫស្សី ។​

មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា នៅពេលដែល​កម្លាំង​កំពង់​ជិះ​ល្បាត​ក៏​ឃើញ​ជនសង្ស័យ​បណ្ដើរ​ម៉ូតូ​មកដល់​ចំណុច​ស្តុ​ប​ផ្សា​អូ​ឬ​ស្សី​មានការ​សង្ស័យ​ក៏​ហៅ​សួរនាំ តែ​ពេលដែល​ហៅ​សួរ ជនសង្ស័យ​ក៏​ផ្ដួល​ម៉ូតូ​រត់​តែ​ត្រូវ​កម្លាំង​ដេញចាប់បាន​ភ្លាមៗ ។​

​ក្រោយមក​កម្លាំង​អាវុធហត្ថ​បាន​នាំ​ជនសង្ស័យ​មក​សួរ​នាំនៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។ ចំណែក​ម៉ូតូ​កម្លាំង​អ​វុ​ធ​ហត្ថ​យកទៅ​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​មក​យកទៅ​វិញ ៕

​សុខា​