កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​ធ្វើ​សកម្មភាព​លួ​ក​ម៉ូតូ​វីវ៉ា​មួយគ្រឿង

Doliprane TVC

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​វីវ៉ា​មួយគ្រឿង​ហើយ​បាន​បណ្ដើរ​ម៉ូតូ​បំរុង​យកទៅ​បញ្ចាំ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង ២១ និង ០០ នាទី​យប់​ថ្ងៃទី ០៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​ស្តុ​ប​ផ្សារ​អូ​ឬ​ស្សី ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន មានឈ្មោះ យ៉ុ​ន វ៉ាន់​នី ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ស្នាក់នៅ​ម្ដុំ​ផ្សា​នាគ​មាស មានមុខរ​បរជា​កម្ម​ករ​លើក​ឥ​វ៉ាន់​នៅ​ផ្សា​ដើម​គរ និង មាន​ស្រុកកំណើត​នៅ ភូមិ​ទួល​បាក់គាំ ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​ធ្វើ​សកម្មភាព​លួ​ក​ម៉ូតូ​វីវ៉ា​មួយគ្រឿង

បើតាម​ការរៀបរាប់រ​បស់​ជនសង្ស័យ បាន​ឲ្យ​ដឹងថា​ម៉ូតូ​ដែល​ខ្លួន​លួច​ម៉ាក វីវ៉ា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-1480 ដោយ​ខ្លួន​បាន​លួច​ចេញពី​ខាងមុខ​សាលារៀន​សុវណ្ណ​ភូមិ តាម​បណ្ដោយ​ផ្លូវ​លេខ ២០០ ក្នុង សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។ ដោយ​ឃើញ​ម៉ូតូ​បញ្ឈរ​ទុកចោល​ដោយ​មិនមាន​ចាក់​នៅ​ខាង​ផ្ទះ និង មិនមាន​ម្ចាស់​នៅ ក៏​ចូលទៅ​បណ្ដើរ​ចេញ​បំណង​យកទៅលក់​នៅ​ម្ដុំ​ផ្សា​អូ​ឬ​ស្សី ។

កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​ធ្វើ​សកម្មភាព​លួ​ក​ម៉ូតូ​វីវ៉ា​មួយគ្រឿង

មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹងថា​នៅពេលដែល​កម្លាំង​កំពង់​ជិះ​ល្បាត ក៏​ឃើញ​ជនសង្ស័យ​បណ្ដើរ​ម៉ូតូ​មកដល់​ចំណុច​ស្តុ​ប​ផ្សា​អូ​ឬ​ស្សី មានការ​សង្ស័យ​ក៏​ហៅ​ស៊ួ​នាំ តែ​ពេលដែល​ហៅ​ស៊ួ​ជនសង្ស័យ ក៏​ផ្ដួល​ម៉ូតូ​រត់​តែ​ត្រូវ​កម្លាំង​ដេញចាប់បាន​ភ្លាមៗ ។ ក្រោយមក កម្លាំង​អាវុធហត្ថ បាន​នាំ​ជនសង្ស័យ​មក​ស៊ួ​នាំនៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។ ចំណែក​ម៉ូតូ កម្លាំង​អ​វុ​ធ​ហត្ថ យកទៅ​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ដើម្បី​រងចាំ​ស្រាវជ្រាវ​រក​ម្ចាស់​មក​យកទៅ​វិញ ៕ សុខា​ (ប្រភព TV5)