មេចោរ​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្តព្រៃវែង​ម្នាក់ទៀត ត្រូវ​កម្លាំង​នគរបាល​តាម​បង្ក្រាបបាន​នៅ​ល្ងាច​ថ្ងៃនេះ

Doliprane TVC

ព្រៃវែង​៖ មេចោរ​ប្លន់​ប្រដាប់អាវុធ​ម្នាក់ទៀត ដែល​តែងតែ​ធ្វើ​សកម្មភាព​បាញ់​ប្លន់​យ៉ាង​កក្រើក នៅ​ទឹកដី​ស្រុក​មេសាង និង​ស្រុក​បាភ្នំ នាពេល​កន្លង​ទៅនោះ ត្រូវបាន​កម្លាំង​នគរបាល​តាម​ស្រាវជ្រាវ រហូត​ឈានទៅដល់​ការបង្ក្រាប​បាន នៅ​ល្ងាច​ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ។ ស្នងការ​នគរបាល​ខេត្តព្រៃវែង លោក​ឧ​ត្ត​ម​សេនីយ៍ ស្រេង ជា បាន​ប្រាប់ថា «​យើង​បាន​ចាប់​ក្រុម​ជនប្រដាប់អាវុធ និង ប្លន់​កន្លងមក​នៅ ស្រុក​មេសាង និង ស្រុក​បាភ្នំ ស្ថិតនៅ ភូមិ​កំចាយមារ​ត្បូង ឃុំ​ក្រញូង ស្រុក​កំចាយមារ​» ។

មេចោរ​ប្លន់​ប្រដាប់អាវុធ​នៅ​ខេត្តព្រៃវែង​ម្នាក់ទៀត ត្រូវ​កម្លាំង​នគរបាល​តាម​បង្ក្រាបបាន​នៅ​ល្ងាច​ថ្ងៃនេះ

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា ជននេះ​មានឈ្មោះ ធែ​ល ហ៊​ល អាយុ ៣៨ ឆ្នាំ​រស់នៅ ភូមិ​បា​រ៉ា​ច ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​បាភ្នំ ហើយ​ត្រូវបាន​តុលា​ការចេញ​ដីការ​តាម​ចាប់ខ្លួន​ផងដែរ ។ ក្រោយ​ការចាប់ខ្លួន​មេចោរ​ប្លន់​រូបនេះ ស្ថិតក្រោម​ការសាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់ ៕ TV5