តូ​តា បង្ហាញ Style Cute Cute នៅក្រៅ​ប្រទេស​ជាមួយ​ក្រុមគ្រួសារ

Doliprane TVC

​នៅក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន ស្រី​ស្អាត តូ​តា មិនបាន​ចំណាយ​ពេលវេលា​នៅ​ជាមួយ​គូស្នេហ៍​បណ្តូលចិត្ត​របស់​នាង​នោះទេ ហើយ​នាង​ក៏​មិនបាន​នៅផ្ទះ​សែន​ចូលឆ្នាំ​ចិន​ដែរ ផ្ទុយទៅវិញ​នាង​បែរជា​ចំណាយ​ពេលវេលា​ធ្វើដំណើរ​កំសាន្ត​ជាមួយ​ក្រុមគ្រួសារ​យ៉ាង​រីករាយ​និង​កក់ក្តៅ​បំផុត ។ មើលទៅ តូ​តា ពិតជា​សប្បាយចិត្ត​ជាមួយ​ដំណើរ​កំសាន្ត​ទៅ​ប្រទេស​សឹង្ហ​បុរី​និង​ប្រទេស​ម៉ាឡេស៊ី នាង​ថែមទាំង​បានបង្ហាញ​នូវ Style Cute Cute គួរ​ឲ្យ​ស្រលាញ់ ។

តូ​តា បង្ហាញ Style Cute Cute នៅក្រៅ​ប្រទេស​ជាមួយ​ក្រុមគ្រួសារ

​តាមរយៈ​រូបភាព​ដែល តូ​តា បង្ហោះ​នៅលើ​ទំព័រ Facebook របស់ខ្លួន បង្ហាញ​ឲ្យ​ឃើញថា តូ​តា ពិតជា​ស្រស់ស្អាត គួរ​ឲ្យ​ស្រលាញ់​ណាស់ ។ មុន​និង​ចេញទៅ​ដើរ​កំសាន្ត​នៅ​ប្រទេស សឹង្ហ​បុរី និង ប្រទេស​ម៉ាឡេស៊ី ស្រី​ស្អាត តូ​តា ធ្លាប់បាន​ប្រាប់ថា នៅក្នុង​ឪ​កាសចូល​ឆ្នាំ​ចិន នាង​នឹង​ចេញទៅ​ដើរ​កំសាន្ត​ជាមួយ​ក្រុមគ្រួសារ​បាន​ម្តង ពីព្រោះ​នាង​ខាន​បាន​ដើរ​កំសាន្ត​ជាមួយ​គ្រួសារ​ជា​យូរ​មកហើយ ដោយសារតែ​មានការ​ម​មា​ញឹក​ជាមួយ​ការងារ​ខ្លាំងពេក ។ ទីបំផុត​នៅក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន នាង​បាន​នាំ​ក្រុមគ្រួសារ​ចេញទៅ​ដើរ​កំសាន្ត​នៅក្រៅ​ប្រទេស​តាម​គម្រោង​ដែល​បាន​គ្រោងទុក ។

តូ​តា បង្ហាញ Style Cute Cute នៅក្រៅ​ប្រទេស​ជាមួយ​ក្រុមគ្រួសារ

​តូ​តា ពិតជា​មមាញឹក​នៅក្នុង​ការងារ​សិល្បៈ​ណាស់ ស្ទើរតែ​រក​ពេលវេលា​សម្រាក​គ្មាន នាង​ត្រូវ​ថត​រឿង ជាច្រើន​ជាប់ៗ​គ្នា ទាំង​រឿង​ភាគ​ក៏ដូចជា​រឿង​ដុំ ជា​រៀងរាល់ឆ្នាំ នាង​មិនដែល​បាន​ដើរលេង​ជាមួយ​ក្រុមគ្រួសារ​ទេ ។ ដោយឡែក​នៅ​ឆ្នាំនេះ នាង​បាន​ចំណាយ​ពេលវេលា​ជាច្រើន ដើម្បី​ជួបជុំ​គ្រួសារ​ទាំង​ការ​ចេញទៅ​ដើរ​កំសាន្ត​នៅក្រៅ​ប្រទេស និង ក្នុងប្រទេស ។

តូ​តា បង្ហាញ Style Cute Cute នៅក្រៅ​ប្រទេស​ជាមួយ​ក្រុមគ្រួសារ

​តូ​តា ថែមទាំង​បានបង្ហាញ​នូវ​សារ​មួយ​ថា «​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ មួយ​សម្រាប់​ខ្ញុំ និង ម៉ាក់ ព្រមទាំង​បងប្អូន​របស់ខ្ញុំ យើង​បានទទួល​អារម្មណ៍​ដែល​ប្លែក និង អស្ចារ្យ​នៅពេលដែល​យើង​បាន​ស្គាល់​ប្រទេស​និ​មួយៗ​នៅ​ជុំវិញ​ពិភពលោក ។ ហើយ​ខ្ញុំ​សប្បាយចិត្ត​មែនទែន នៅពេលដែល​ខ្ញុំ​បានរៀបចំ​ដំណើរ​កំសាន្ត​នេះ​ជូន​ពួកគាត់ ហើយ​អ្នក​ទាំងអស់គ្នា​កុំ​ភ្លេច​ណា​ត្រូវតែ​រក​ពេលវេលា​មួយ​សម្រាប់​គ្រួសារ និង បងប្អូន​ដូច​ខ្ញុំ​ដែរ យល់ព្រម​ទេ ? » ។

តូ​តា បង្ហាញ Style Cute Cute នៅក្រៅ​ប្រទេស​ជាមួយ​ក្រុមគ្រួសារ

​រហូតមកទល់​ពេលនេះ តូ​តា នៅតែ​មិនទាន់​បង្ហើប​ប្រាប់​ពី​គូស្នេហ៍​បណ្តូលចិត្ត​របស់​នាង​ឲ្យ​ទស្សនិកជន​បានដឹង​លឺ​នៅឡើយ ។ ភាគច្រើន​គេ​ដឹងថា នាង​កំពុង​សាង​ស្នេហ៍​ជាមួយ​បុរស​សង្ហារ​វ័យក្មេង ទឹម នី​អូ ប៉ុន្តែ​មាន​ប្រភព​ពត៌មាន​ជាច្រើន​បាន​និយាយថា ក្រៅពី​ស្និទ្ធស្នាល​ជាមួយ បុរស​សង្ហារ ទឹម នី​អូ ស្រី​ស្អាត តូ​តា មាន​បុរស​អ្នកមាន​ទ្រព្យ​ជាច្រើន បាន​ស្រលាញ់​ពេញចិត្ត​នាង​គ្រាន់តែ​នាង​ព្យាយាម​លាក់បាំង​មិន​បង្ហាញ​ប្រាប់​ទស្សនិកជន​តែប៉ុណ្ណោះ ៕ ​អា​លី​ណា​