កុមារជាច្រើនរស់នៅឆ្ងាយៗ ពីទីរួមស្រុកអូររាំងកំពុងប្រឈមខ្វះ សាលារៀន

មណ្ឌលគិរីៈ គ្រួសាររបស់ជនជាតិដើមភាគតិច ព្នងជាច្រើនគ្រួសារនិង បងប្អូនខ្មែរផងដែរនោះដែលមានកុមារ គ្រប់អាយុចូលរៀនជា ច្រើនាក់រស់នៅពីរទីតាំងផ្សេងគ្នា ក្នុងស្រុកអូររាំងខេត្តមណ្ឌលគិរីចំណុចចុងរ៉ាងនិង ស្រែខ្លុងក្នុងឃុំសែនមនោរម្យកំពុងធ្វើការ អំពាវនាវស្នើរសុំឱ្យអាជ្ញាធរស្រុកអាជ្ញាធរខេត្តនិង មន្ទីរអប់រំខេត្តមណ្ឌល គិរីជួយសាងសង់សាលារៀន ដើម្បីឱ្យកូនៗ គាត់បានចូលសិក្សា។

កាលពីរសៀលថ្ងៃទី09.02.2016 នៅទីតាំងខាងលើបរុសចំនួនបីកំពុងនាំគ្នាជ្រៀក ឈើបានប្រាប់អ្នកយកព័ត៌មាន យើងថាគាត់  កំពុងនាំគ្នាបំរ៉ុង សាសង់សាលារៀនអំពី ឈើដើម្បីឱ្យកូនៗគាត់បានរៀនសូត្រនិងគេពោលពាក្យយ៉ាងរអាក់រអួល បុរសម្នាក់ ឈ្មោះហុង ងូក ភេទប្រុសអាយុ49 ឆ្នាំជនជាតិព្នងរស់នៅចុងរ៉ាងរៀបរាប់ប្រាប់ថា ពួកគាត់នៅក្នងភូមិខាងលើនេះ កំពុងប្រមូល គ្នីគ្នាសុំច្បាប់អាជ្ញាធរគ្រប់ប្រភេទក្នុងស្រុកនេះអា ឈើដើម្បីយកមកសង់សាលារៀនដែលមទំហ៊ំ7×10 ពីរបន្ទប់ប្រក់ ស័ង្កសីតែអត់ ដឹងថាពួកគាត់មានលទ្ធភាពសាងសង់ដល់ត្រឹមណានោះទេព្រោះជីវភាពពួកគាត់មានការខ្វះខាតច្រើន។រីឯនៅទីតាំងមួយទៀត ក្នុងចំណុចស្រែខ្លុងឯណោះវិញដូចគ្នាជាមួយគ្រួសាររបស់ប្រជាពលរដ្ឋចុងរ៉ាងដែរគឺអត់មានសាលាឱ្យក្មេងៗ ចូលរៀនឡើយពួកគាត់ បានធ្វើការរិៈគន់ដល់អាជ្ញាធរស្រុក ខេត្ត ជាពិសេសសង្កត់ធ្ងន់ៗទៅលើលោកទឹម សង្វាត ប្រធានមន្ទីរអប់រំខេត្ត ថាមិនដែលយកចិត្ត ទុកដាក់បញ្ហា ប្រឈមទាំងនេះឡើយ។

ពួកគាត់បានធ្វើការអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលនិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានីហ៊ុនសែន ឱ្យជួយដល់ពួកគាត់ផងអំពីការខ្វះសាលារៀនសំរាប់កូនៗគាត់បានចូលរៀន។សូជំរាបថាបើតាមលេចលឺព័ត៌មានតៗ គ្នាល្បីថាលោកទឹម សង្វាតប្រធានមន្ទីរអប់រំខេត្តនេះកម្រនិង ធ្វើដំណើរចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៅទីតំបន់នោះ ណាស់មិនដឹងជាមានមូលហេតុអ្វីនោះឡើយ ហើយប្រធានមន្ទីររូបនេះ ហាក់បីដូចជាមិនសូវខ្វល់ខ្វាយពីបញ្ហាប្រឈមទាំង
នោះឡើយ។លោក នង ទុណ្ណារីអភិបាលស្រុកអូររាំងរសៀលថ្ងៃទី09.02.2016 នេះលោកបានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានយើងថា បញ្ហានេះ លោកកំពុងជំរុញឱ្យបងប្អូនសហគមន៍នៅទីនោះនាំគ្នាសុំច្បាប់ចុះជំនាញ ដើម្បីអាឈើយកមកសាសង់សាលារៀន ចំនួនពីរកន្លែងនោះហើយលោកអភិបាល បានថ្លែងថាលោកពិតជាបានទទួលស្គាល់នៅទីនោះ ពិតជាអត់មានសាលារៀនមែនលោក កំពុងជំរុញឱ្យសហគមន៍ខិតខំរួមគ្នាប្រឹងប្រែងតទៀតបើខ្វះថវិកា ឬសម្ភារៈផ្សេងៗទៀតលោកនិងខិតខំ ជួយទៅតាមលទ្ធភាព ក្រៅ ពីនេះលោក និងធ្វើការខិតខំស្នើរសុំតាមរូបភាពជាក់ស្តែងបន្ថែមទៀត បានថវិកា និងសម្ភារៈយកមកផ្គត់ផ្គង់សាលារៀន ខាងលើ នេះដើម្បីបានកុមារទាំនោះបានរៀនសូត្រ។លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំខេត្ត នៅរសៀលថ្ងៃនេះអ្នកយកព័ត៌មាន យើង មិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះបានទេថ្ងៃនេះ។លោក ស្វាយ សំអ៊ាងអភិបាលរងខេត្តនៅថ្ងៃទី 09.02.2016នេះវេលាម៉ោង 2.25 នាទីរសៀលលោកបានថ្លែងប្រាប់ថា បន្ទាប់ពីលោកបានទទួលដំណឹង នេះលោកនិងចាត់ចែងមន្រ្តី ឱ្យចុះទៅមើលទីតាំង ខាងលើ នោះដើម្បីពិនិត្យបើពិតជាដូព័ត៌មានមែន លោកនិងចាត់ចែងសាសង់ បើទោះ បីជាសាលារៀននោះ វាជាសាលារៀនសហគមន៍ តូចក៍ដោយសំខាន់ធ្វើយ៉ាងណាឱ្យកុមារទាំងនោះ បានចូលរៀនសូត្រ៕

កុមារជាច្រើនរស់នៅឆ្ងាយៗ ពីទីរួមស្រុកអូររាំងកំពុងប្រឈមខ្វះ សាលារៀន

កុមារជាច្រើនរស់នៅឆ្ងាយៗ ពីទីរួមស្រុកអូររាំងកំពុងប្រឈមខ្វះ សាលារៀន

កុមារជាច្រើនរស់នៅឆ្ងាយៗ ពីទីរួមស្រុកអូររាំងកំពុងប្រឈមខ្វះ សាលារៀន