បច្ចេកវិទ្យា​​បន្ទះ​ឈីប​ថ្មី របស់ មន្ទីរ Pantagon នឹង​អាច​បំពាក់​ក្នុង​ Drone សម្រាប់​​គោល​ដៅ​​ សមរភូមិ

បច្ចេកវិទ្យា​​បន្ទះ​ឈីប​ថ្មី របស់ មន្ទីរ Pantagon នឹង​អាច​បំពាក់​ក្នុង​ Drone សម្រាប់​​គោល​ដៅ​​ សមរភូមិ

ទី​បញ្ជាការ​​ Pentagon សហរដ្ឋអាមេរិក កំពុង​ផ្ដល់​ជំនួយ​ទៅ​លើ​ការ​ស្រាវជ្រាវ​​អភិវឌ្ឍ​​លើ បន្ទះ​ឈីប​​​ម្យ៉ាង​ ដែល​អាច​ដំណើរ​ការ​វៃ​ឆ្លាត​ដូច​ខួរ​ក្បាល​មនុស្ស និង​​​អាច​​​​​ភ្ជាប់​ក្នុង​​​​ទូរសព្ទ​​​គ្រប់​ប្រភេទ។

 

បច្ចេកវិទ្យា​​បន្ទះ​ឈីប​ថ្មី  របស់ មន្ទីរ Pantagon នឹង​អាច​បំពាក់​ក្នុង​ Drone សម្រាប់​​គោល​ដៅ​​ សមរភូមិ
 

បច្ចេកវិទ្យា​​​បន្ទះ​ឈីប​ទំហំ​ប៉ុន​បាត​ដៃ ឈ្មោះ​ Eyeriss មាន​ ១៦៨ Cores និង​មាន​ប្រព័ន្ធ​សំណុំ Neural Networks ​ប្រតិបត្តិការ​ដូច​​​ខួរ​ក្បាល​មនុស្ស​ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ នៃ​​វិទ្យាស្ថាន​​បច្ចេកវិទ្យា Massachusetts សហការ​ជា​មួយ​ទី​ភ្នាក់ងារ​​ស្រាវជ្រាវ​គម្រោង​​បច្ចេកវិទ្យា​​​​ការពារ​ជាតិ (DARPA) រួម​ទាំង​ក្រុមហ៊ុន Nvidia។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ក្រុម​អ្នក​ស្រាវជ្រាវ​ Eyeriss នឹង​អាច​ធ្វើ​ឲ្យ​​​​​ឧបករណ៍​​អេឡិចត្រូនិក​ដូច​ជា ទូរសព្ទ​ដៃ​ Smartphone និង​​ Tablet ដំណើរ​ការ​លឿន​​​​។

 

បច្ចេកវិទ្យា​​បន្ទះ​ឈីប​ថ្មី  របស់ មន្ទីរ Pantagon នឹង​អាច​បំពាក់​ក្នុង​ Drone សម្រាប់​​គោល​ដៅ​​ សមរភូមិ
 

​ក្រៅ​ពី​​ធ្វើ​ឲ្យ​ប្រតិបត្តិការ​​​ទូរសព្ទ​​ដំណើរ​ការ​បាន​ល្អ បច្ចេកវិទ្យា​បន្ទះ​ឈីប​ខាង​លើ ត្រូវ​បាន​រំពឹង​ថា នឹង​ប្រើ​បញ្ចូល​ក្នុង​យន្តហោះ​ Drone ឬ​ មនុស្ស​យន្ត​ រ៉ូបូត អាច​ជំនួស​ឲ្យ​ការ​វិភាគ​ដោយ​មនុស្ស ប្រើ​ក្នុង​​សមរភូមិ​ ដោយ​អាច​វិភាគ​ដឹង​ពី​​គោល​ដៅ​​​របស់​សត្រូវ និង​​ឲ្យ​សញ្ញា​ទៅ​យោធា​នៅ​ខាង​ក្រោម​​បាន​ផង​ដែរ។

 

យ៉ាង​ណា​ក្ដី ​​​បច្ចេកវិទ្យា​បន្ទះ​ឈីប​ខាង​លើ ក្រុម​អ្នក​ស្រាវជ្រាវ​​កំពុង​​ស្រាវជ្រាវ​អភិវឌ្ឍ​​ជា​បន្ត៕

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​

​​​​