ប្តីស្លាប់ ប្រពន្ឋបាក់ជើង ដោយជិះម៉ូតូ បុករ៉ឺម៉កម៉ូតូ

ភ្នំពេញ : បុរសជាប្តីត្រូវបាន ស្លាប់ភ្លាមៗ ខណ:ប្រពន្ឋបាក់ជើង រងបួសធ្ងន់ធ្ងរ ក្រោយពីជិះម៉ូតូទៅបុករ៉ឺម៉កម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

លោក ហ៊ុល ផាន់ណា មន្ត្រីនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ពៅ ប៊ុនរ៉ុង អាយុ ៤៣ឆ្នាំ ជាជាងជួសជុលម៉ូតូ ស្នាក់នៅភូមិស្រែអំពិល ឃុំឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកប្រពន្ឋឈ្មោះ រី បានរងរបួសបាង់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។

លោក ផាន់ណា បានបញ្ជាក់ថា បើតាមស្លាកស្នាមនៃគ្រោះថ្នាក់ចរាចរនេះ អាចសន្និដ្ឋានជនរងគ្រោះ ធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅលំនៅឋាន ស្រុកកៀនស្វាយ ខណ:ជិះមកដល់ចំណុចកើតហេតុ មិនដឹងថាជនរងគ្រោះ ជួបហេតុការណ៍អ្វី ឬបើក

ម៉ូតូលឿនយ៉ាងណាទេ បានទៅបុករ៉ឺម៉កម៉ូតូពីក្រោយបណ្តាលអោយអ្នកបើករ៉ឺម៉កម៉ូតូធ្លាក់ពីលើម៉ូតូ ហើយជនរងគ្រោះ ជាប់នឹងរ៉ឺម៉ូតូអូសជាង៥០ម៉ែត្រ ទើបធ្លាក់ចេញ ស្លាប់ភ្លាមៗតែម្តង ។ ចំណែកប្រពន្ឋរងរបួសបាក់ជើងផងដែរ។ ដោយឡែកម្ចាស់រ៉ឺម៉កម៉ូតូ បានបើករ៉ឺម៉កគេចខ្លួនចេញពីកន្លែងកើតហេតុនោះបាត់តែម្តង ។

ក្រោយកើតហេតុ មន្ត្រីនគរ បាលចរាចរខណ្ឌច្បារអំពៅ បានចុះពិនិត្យវាស់វែង និងបានហៅបងប្អូនគ្រួសារ រងគ្រោះ មកដឹកជនរងគ្រោះ ទៅកាន់លំនៅឋាន នៅស្រុកកៀនស្វាយ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ប្តីស្លាប់ ប្រពន្ឋបាក់ជើង ដោយជិះម៉ូតូ បុករ៉ឺម៉កម៉ូតូ
ប្តីស្លាប់ ប្រពន្ឋបាក់ជើង ដោយជិះម៉ូតូ បុករ៉ឺម៉កម៉ូតូ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត