លោក អ៊ាង សុីផាន នាំយក អំណោយកាកបាទក្រហម ចុះជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋ ១១គ្រួសារ ដែលរងការគ្រោះ អគ្គិភ័យឆាបឆេះផ្ទះថ្ងៃមិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោក អ៊ាង សុីផាន នាំយកអំណោយសង្គ្រោះបន្ទាន់របស់អនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ ទៅប្រគល់ជូនប្រជាពលរដ្ឋ ១១គ្រួសារ ដែលជាម្ចាស់ផ្ទះ និងអ្នកជួលផ្ទះ រងគ្រោះដោយសារអគ្គិភ័យឆាបឆេះ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦  ស្ថិតនៅក្នុងភូមិប្ញស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង សុីផាន បានថ្លែង ទៅកាន់គ្រួសាររងគ្រោះថា ដោយសារតែមានតែមានការ ណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទ ក្រហមកម្ពុជា និងមានការណែនាំបន្ថែមពីសាលារាជធានី ដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ក្រែងលោក ពួកគាត់ជួបប្រទះ នៅការលំបាក ឬខ្វះខាតអ្វីមួយ ត្រូវចុះជួយដល់ពួកគាត់ជាបន្ទាន់ ដូចជាក្រោយមាន គ្រោះអគ្គិភ័យ ឆាបឆេះផ្ទះបងប្អូន នាថ្ងៃមិញ គឺលោកបានចុះជួយអន្តរាគមន៍ភ្លាមៗ និងបានចាត់ឲ្យមន្ត្រី កាកបាទក្រហមខណ្ឌ រៀបចំសម្ភាររួមថវិកាមួយចំនួនផងដែរ ដើម្បីចុះមកសាកសួរសុខទុក្ខ និងចែកជូននាពេលរសៀលនេះ ។

លោកបានបន្តថា លោកសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះបងប្អូនដែលទទួលរងគ្រោះ ដោយភ្លើងឆេះផ្ទះនេះ ប៉ុន្តែសូមបងប្អូន កុំអស់សង្ឃឹមឲ្យសោះ ត្រូវខិតខំប្រកបរបរបន្ថែមទៀត ពីព្រោះអ្វីដែល កើតឡើងវាបានកន្លងផុតទៅហើយ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស ត្រូវតែមាន ស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីបង្ការកុំឲ្យគ្រោះអគ្គិភ័យនោះ កើតឡើងជាយថាហេតុនោះ។

លោកអភិបាលខណ្ឌបានបន្តថា អំណោយដែលនាំយក មកនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡក្រាម, តង់១, មី១កេស, ទឹកឱរ៉ាល១កេស, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ឃីត ១កញ្ចប់ និងសម្ភារផ្ទះបាយ១កំប្លេ ព្រមទៃងថវិកា មួយគ្រួសារ ១០ម៉ឺនរៀលផងដែរ ។

លោកបានបន្ថែមថា ទោះបីជាអំណោយ ដែលនាំយកមកនាពេលនេះ វាមិនសមនឹងក្តីទុក្ខសោករបស់បងប្អូនមែន ប៉ុន្តែអាចជួយកាត់បន្ថយការខ្វះខាត របស់បងប្អូនបានមួយរយៈផងដែរ និងជាការ ចូលរួមចែករំលែកនូវទុក្ខលំបាក របស់បងប្អូនដែលជួបទុក្ខលំបាកនោះ ហើយចំពោះសកម្មភាពបែបនេះ គឺលោកនិងធ្វើជាបន្តបន្ទាប់ ឲ្យតែប្រជាពលរដ្ឋ លោកជួប នូវបញ្ហាផ្សេងៗនោះ ហើយជានិច្ចកាល លោកតែងតែឲ្យចៅសង្កាត់ ទាំងអស់ ធ្វើការស្រាវជ្រាវរកគ្រួសារណា ដែលទីទ័លក្រីលំបាកខ្លាំង លោកនិង ជាមក ជួយជាបន្តបន្ទាប់ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១១ៈ២០ នាទី ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៥ មានករណីអគ្គិភ័យ  កើតឡើង នៅក្រុមទី៧ ភូមិឬស្សីស្រស់ សង្កាត់និរោធ (ខាងត្បូង វត្តឬស្សីស្រស់)បណ្តាលអោយឆេះផ្ទះ អស់ ០៩ខ្នងផ្ទះ ស្មើនឹង 11គ្រួសារ ក្នុងនោះ រួមមាន៖
1-លោកស្រី ឱ សំអាត  សមាជិក ៥នាក់
2-លោកស្រី គឹម ស្រូយ សមាជិក ៧នាក់
3-លោក ផាន់ ចន្ថា សមាជិក ៨នាក់
4-លោក មាន់ សុខា  សមាជិក ៦នាក់
5-លោក ម៉ៅ សាខន សមាជិក ៤ នាក់
6-លោក ផុន ផាន សមាជិក ១១នាក់
7-លោក ឆែ ប៊ុនរ៉ាវុធ  សមាជិក ៣នាក់
8-លោក រស់ សីុដាវុធ  សមាជិក ៣នាក់
9-លោកស្រី ថូន សុខន  សមាជិក ៣នក់
10-លោក  ជូ សាវឿន សមាជិក ៥នាក់
11-លោកស្រី  សុខ ណាវី  សមាជិក ៥នាក់ ។

លោក អ៊ាង សុីផាន នាំយក អំណោយកាកបាទក្រហម ចុះជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋ ១១គ្រួសារ ដែលរងការគ្រោះ អគ្គិភ័យឆាបឆេះផ្ទះថ្ងៃមិញ

លោក អ៊ាង សុីផាន នាំយក អំណោយកាកបាទក្រហម ចុះជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋ ១១គ្រួសារ ដែលរងការគ្រោះ អគ្គិភ័យឆាបឆេះផ្ទះថ្ងៃមិញ

លោក អ៊ាង សុីផាន នាំយក អំណោយកាកបាទក្រហម ចុះជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋ ១១គ្រួសារ ដែលរងការគ្រោះ អគ្គិភ័យឆាបឆេះផ្ទះថ្ងៃមិញ