ស្លាប់ និងរបួស ជាង១៦០នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃបុណ្យ ចូលឆ្នាំចិន-វៀតណាម រយៈពេល ៣

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន ៣៨នាក់បានស្លាប់បាត់បង់ជិវិត និងជាង ១០០ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ក្នុងអំឡុងបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ ចាប់ពីថ្ងៃទី៧-៩ ខែកុម្ភៈ ឆ្នាំ២០១៦។

 យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៧២លើក កើនឡើងចំនួន ៦លើក ស្មើនឹង៩ភាគរយ, ស្លាប់បាត់បង់ជីវិតចំនួន ៣៨នាក់ កើន១៧នាក់ ស្មើនឹង ៨១ភាគរយ, របួសសរុបចំនួន ១២៧នាក់ ថយចុះ ៤នាក់ ស្មើនឹង ៣នាក់។ ក្នុងនោះរបួសធ្ងន់ ៨៥នាក់ ថយចុះ ៤នាក់ ស្មើនឹង ៥ភាគរយ និងរបួសស្រាលចំនួន ៤២នាក់ ថយចុះ ៨នាក់ ស្មើនឹង ១៦ភាគរយ។

 របាយការណ៍ខាងលើបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង ៧២លើក បានបណ្តាលមកពីបើកបរក្នុងល្បឿនលឿនចំនួន ២១លើក, ស្រវឹង ១៩លើក, ប្រជែងគ្រោះថ្នាក់ ២លើក, មិនគោរសិទ្ធិ ៩លើក, មិនប្រកាន់ស្តាំ ៩លើក, បត់គ្រោះថ្នាក់ ១០លើក កត្តាយានយន្ត ១លើក។

បណ្តារាជធានី និងខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់ច្រើនជាងគេរួមមាន ទី១. ខេត្តរតនគិរី កើតឡើងចំនួន ៤លើក, ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៥នាក់, ទី២. ខេត្តព្រៃវែង ៤លើក, ស្លាប់ ៥នាក់ និងរបួស ១នាក់, ទី៣. រាជធានីភ្នំពេញ ៣លើក, ស្លាប់ ៤នាក់ និងរបួស ៥នាក់, ទី៤. ខេត្តកណ្តាល ៤លើក, ស្លាប់ ៤នាក់ និងរបួស ៧នាក់, ទី៥. ខេត្តកំពត ៦លើក, ស្លាប់ ៣នាក់ និងរបួស ១០នាក់ និងទី៦. ខេត្តបន្ទាយមានជ័យ ៦លើក, ស្លាប់ ៣នាក់ និងរបួស ៧នាក់៕

ស្លាប់ និងរបួស ជាង១៦០នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃបុណ្យ ចូលឆ្នាំចិន-វៀតណាម រយៈពេល ៣