ប៉ូលីសបង្រ្កាបបាតុកម្មហុងកុង បាញ់ព្រមានបង្ក្រាបក្រុមអាវីជវករ

ហុងកុង៖ ប៉ូលីសបង្រ្កាបបាតុកម្ម នៅថ្ងៃអង្គារនេះបានបើកការបាញ់ព្រមាន ដើម្បីបំបែកហ្វូងអាជីវករដែលមានការខឹងក្រោធ បន្ទាប់ ពីការប៉ះទង្គិច ខណៈអាជ្ញាធរព្យាយាមរុះរើតូបលក់មិនរៀបរយ នៅក្នុងតំបន់មួយដែលមានសណ្តាប់ធ្នាប់មិនល្អ។

គេហទំព័ររបស់ទូរទស្សន៍ Channel News Asia រាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមបាតុករបានរើសដុំថ្ម ចោលដាក់មុនសមត្ថកិច្ច ខណៈអ្នកឯទៀត បានផ្តួលស្លាកសញ្ញានៅតាមផ្លូវ និងបានដុតធុងសំរាម នៅក្នុងតំបន់ Mong Kok។
អ្នកនាំពាក្យពាក្យប៉ូលីស និយាយថា ការបាញ់គំរាមចំនួន២គ្រាប់ឡើងលើ បាញ់ម្រេច ដើម្បីបំបែកហ្វូងបាតុករផងដែរ៕

ប៉ូលីសបង្រ្កាបបាតុកម្មហុងកុង បាញ់ព្រមានបង្ក្រាបក្រុមអាវីជវករ