គោយន្ត​ឡើង​វ៉ា​រថយន្ត​ធុន​ធំ ត្រូវ​រថយន្ត​បា​ឡែ​ន​មក​បញ្ច្រាស់​ទឹ​ស​បុក​ពេញទំហឹង​តែ​គ្មាន​របួស​ធ្ងន់ធ្ងរ​

Doliprane TVC

​បន្ទាយមានជ័យ​៖ គោយន្ត​កន្ត្រៃ​មួយគ្រឿង បាន​បើក​វ៉ា​រថយន្ត​ធុន​ធំ​ដែល​ឈប់​មុខ​គយ​ចល័ត​ផ្លូវ ៥០ ក៏ត្រូវ​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ទៀត ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នា បុក​ពេញទំហឹង តែ​គ្មាន​អ្នករបួស​ធ្ងន់ធ្ងរ ហើយ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ០៨ និង ៥០ នាទី​ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ស្ថិតនៅ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ។ មន្ត្រី​នគ​បាល​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ថា​៖ នៅពេល​គ្រោះថ្នាក់​ចរាចរណ៍ ឈ្មោះ វិត ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ដែល​រស់នៅ ស្រុក​បារាយ ខេត្តកំពង់ធំ បាន​បើក​គោយន្ត​កន្ត្រៃ ១ គ្រឿង​ដែលមាន​អ្នកជិះ​រួម​ដំណើរ ៣ ទៅ ៤ នាក់​ក្នុងទិសដៅ​ពី​លិច​មក​កើត លុះដល់​ចំណុច​គយ​ចល័ត​ផ្លូវ ៥០ បាន​បើក​គោយន្ត​វ៉ា​រថយន្ត​ធុន​ធំ ១ គ្រឿង​ដែល​ឈប់​នៅមុខ​គយ​ចល័ត​ផ្លូវ ៥០ ។

គោយន្ត​ឡើង​វ៉ា​រថយន្ត​ធុន​ធំ ត្រូវ​រថយន្ត​បា​ឡែ​ន​មក​បញ្ច្រាស់​ទឹ​ស​បុក​ពេញទំហឹង​តែ​គ្មាន​របួស​ធ្ងន់ធ្ងរ​

នៅពេល​បើក​វ៉ា ស្រាប់តែ​រថយន្ត​ធុន​បា​ឡែ​ន​ដែល​មក​បញ្ច្រាស់ទិស​គ្នា​ដែល​បើកបរ​ឈ្មោះ ហុង សារ៉ូ ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ​រស់នៅ សង្កាត់​/​ក្រុង​ប៉ោយប៉ែត បើកបរ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន បាន​បុក​គោយន្ត​កន្ត្រៃ​ពេញទំហឹង បណ្តាលឱ្យ​គោយន្ត​ដាច់​កង់​ស្តាំ និង រថយន្ត​បា​ឡែ​ន​ធ្លាក់​ចិញ្ចើមផ្លូវ ។ មន្ត្រី​នគ​បាល​ចរាចរណ៍ បាន​បន្តថា​៖ ក្រោយពេល​គ្រោះថ្នាក់​កើត គឺ​កំហុស​គោយន្ត​កន្ត្រៃ បើក​វ៉ា​រថយន្ត​ធុន​ធំ​ឈប់​នៅមុខ​គយ​ចល័ត បណ្តាលឱ្យមាន​គ្រោះថ្នាក់ តែ​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នករួមដំណើ​រ​ឡើយ​ហើយ​រថយន្ត​គោយន្ត​នាំយកទៅ​អធិការ​ដោះស្រាយ​គ្នា​តាមច្បាប់ ៕ TV5