ម្ចាស់​ក្សត្រិយ៍​មហា​ចក្រី​សិរិ​ន​ថន នឹង​យាង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

ភ្នំពេញ:  នា​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​នៃ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រារព្ធ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ស្ដីពី ការត្រៀម​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច ព្រះរាជទស្សនកិច្ច​ម្ចាស់​ក្សត្រិយ៍​មហា​ចក្រី​សិរិ​ន​ថន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អនុរដ្ឋលេខាធិការ លោក លោកស្រី​ប្រធាន​អង្គភាព​ពាក់ព័ន្ធ និង​តំណាង​ភាគី​នៃ​ព្រះរាជា​ណ​ចក្រ​ថៃ​ផងដែរ​។​

​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ និង​គណៈប្រតិភូ នឹង​យាង​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២២ - ២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ទ្រង់​នឹង​យាង​ជា​អធិបតី ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដែល​ស្ថិតនៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ និង​យាង​ចូលរួម​ពិធី​សម្ពោធ​សមិទ្ធផល និង​ប្រកាស​បើក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​នៅ​សាលាបឋមសិក្សា​មួយចំនួនទៀត​៕​