ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មនាកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ ​រោងលក់ទឹកត្នោតជូរដែលមានទីតំាង​ស្ថិតនៅម្តុំសួនកាណាឌីយ៉ា ​ស្ថិតក្នុងភូមិ​​ត្រពំាងថ្លឹង ​សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ​ បានត្រូវភ្លើងឆេះបំផ្លាញនៅ​វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៩ កុម្ភៈ ២០១៦ ។

សេចក្តីរាយការណ៍បានបន្តថា​ អគ្គិភ័យបង្កឲ្យមានការភ្ញាក់ផ្អើលនេះ ​សង្ស័យមានអ្នកលួចដុត ។

ប្រភពបន្តថា​ នៅពេលនេះរថយន្តពន្លត់អគ្គិភ័យ២គ្រឿងកំពុងបាញ់ពន្លត់ ​ហើយភ្លើងបានរលត់ហើយនៅវេលា​ម៉ោង៥និង៥៥នាទីល្ងាចថ្ងៃអង្គារដដែលនេះ ៕