កម្មករ ៤នាក់ ដែលជាប់ឃុំនៅខេត្តស្វាយ រៀង បានត្រូវដោះលែងវិញហើយ

ស្វាយរៀង៖ កម្មករ៤នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធ ចលនាកម្មករ កម្ពុជា បានថ្លែងឲ្យដឹងថា "កម្មករ ទំាង៤នាក់ ដែលបានជាប់ឃុំ ដោយតុលាការខេត្តស្វាយរៀង បានចោទប្រកាន់នោះ ឥឡូវបានមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃចន្ទទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៥៖៥០នាទី បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេច ឲ្យនៅក្រៅឃុំ កាលពីសប្តាហ៍កន្លងទៅ"៕