ចាប់ខ្លួន​ឪពុកម្ដាយ​ចិត្តខ្មៅ ពីបទ​សម្លាប់​កូនស្រី​ខ្លួនឯង​បង្កើត​

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ​ក្រុមប៉ូលិស​ក្នុង​ទីក្រុង Bucheon ប្រទេស​កូរ៉េខាងត្បូង​បាន​ចាប់ខ្លួន​បុរស​ស្ត្រី​ជនជាតិ​កូរ៉េ​ពីរ​នាក់​ពីបទ​មនុស្សឃាត​ដោយ​ចេតនា ។ បុរស​ជនជាតិ​កូរ៉េ​អាយុ ៤៧ ឆ្នាំ​ម្នាក់​ត្រូវគេ​សង្ស័យថា បាន​វាយ​ធ្វើបាប​កូនស្រី​បង្កើត​របស់ខ្លួន​អាយុ ១៤ ឆ្នាំ ស្លាប់​កាលពី​ចុងខែ​មីនា កន្លងទៅ​នៅក្នុង​ផ្ទះ​របស់គាត់​ក្នុង​ទីក្រុង Bucheon ប្រទេស​កូរ៉េខាងត្បូង ។

ចាប់ខ្លួន​ឪពុកម្ដាយ​ចិត្តខ្មៅ ពីបទ​សម្លាប់​កូនស្រី​ខ្លួនឯង​បង្កើត​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឪពុក​ចិត្ត​អប្រិយ​ម្នាក់នេះ​បាន​គុបគិត​គ្នា​ជាមួយ​ភរិយា​អាយុ ៤០ ឆ្នាំ ហើយក៏​ត្រូវជា​ម្ដាយបង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ខាងលើ​ផងដែរ ដោយ​យក​សាកសព​ទៅ​លាក់ទុក​ក្នុង​បន្ទប់​តូច​មួយ ។​ ​ក្នុងពេល​ថ្មីៗ​នេះដែរ សាកសព​ក្មេងស្រី​រងគ្រោះ​ខាងលើ​ត្រូវបាន​រកឃើញ​ដោយ​ក្រុមប៉ូលិស​ក្រុង Bucheon នៅក្នុង​ផ្ទះ​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ ដោយសា​សព​នោះដែរ​ត្រូវបាន​បិទបាំង​ដោយ​ភួយ និង​ឃើញ​មាន​ម្សៅ​សារធាតុ​គីមី​ដើម្បី​បំបាត់​ក្លិនស្អុយ​ទៀតផង ។

ចាប់ខ្លួន​ឪពុកម្ដាយ​ចិត្តខ្មៅ ពីបទ​សម្លាប់​កូនស្រី​ខ្លួនឯង​បង្កើត​

បន្ទាប់ពី​ប៉ូលិស​បាន​រក​សាកសព រួម​នឹង​វត្ថុតាង​ដទៃទៀត​នោះ បុរស​ដែលជា​ឪពុក​ចិត្តខ្មៅ​បាន​សារភាពថា គាត់​បាន​វាយ​កូនស្រី​របស់គាត់​នឹង​អំបោស​ក្នុង​រយៈពេល ៥ ម៉ោង​រហូតដល់​ស្លាប់ ដោយសារតែ​ខឹង​នឹង​កូនស្រី​ម្នាក់នេះ​រត់គេច​ចេញពីផ្ទះ​យូរថ្ងៃ​ពេក ។ គួរ​បញ្ជាក់ដែរថា សព្វថ្ងៃនេះ​ក្រុមប៉ូលិស​ជំនាញ​កំពុងតែ​យក​សាកសព​របស់​ក្មេងស្រី​រងគ្រោះ​ទៅធ្វើ​កោសល្យ​វិ​ច្ច័​យ​ដើម្បី​ដឹង​ឲ្យ​កាន់តែច្បាស់​ទៀតថា តើ​ក្មេងស្រី​រងគ្រោះ​ស្លាប់​ដោយសារ​អ្វី​ឲ្យ​ប្រាកដ ៕ (​ប្រភព អ​ល​ខេ​ប៉ប​) កុសល​

ចាប់ខ្លួន​ឪពុកម្ដាយ​ចិត្តខ្មៅ ពីបទ​សម្លាប់​កូនស្រី​ខ្លួនឯង​បង្កើត​