ភ្នំពេញក្រោន កំពុងធ្វើតេស្ដអតីតកីឡាករ ក្លឹប Atletico Madrid និងក្លឹប PSG

ភ្នំពេញ៖ ក្លឹបភ្នំពេញក្រោន បានប្រកាសឲ្យដឹងថា ខណៈពេលនេះក្លឹបកំពុងធ្វើតេស្ដ សមត្ថភាពកីឡាករបទេស ២នាក់ ដែលធ្វើធ្លាប់មាន ប្រទេសពិសេសឲ្យក្លឹបយក្ស នៅតំបន់អឺរ៉ុប គឺកីឡាករអេស្ប៉ាញ Victor Chou អតីតខ្សែបម្រើរបស់ក្លឹប Atletico Madrid ដែលលេងក្នុងលីកកំពូល អេស្ប៉ាញ និងកីឡាករកូរ៉ខាងត្បូង Lee Jong-Ho អតីតកីឡាករក្លឹប Paris Saint-Germain (PSG) ដែលលេងក្នុងលីកកំពូលបារាំង ។

បើតាមការសរសេរជូនដំណឹង នៅលើ Page Facebook ផ្លូវការរបស់ក្លឹបជើងឯកលីកកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោន នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈនេះ បានឲ្យដឹងថា ក្លឹបកំពុងធ្វើតេស្ដសមត្ថភាព កីឡាករទាំងពីររូបខាងលើ ដើម្បីពង្រឹងសមត្ថភាព ក្រុមត្រៀមប្រកួតប្រជែងពានរង្វាន់ លីកកំពូលកម្ពុជា រដូវកាលថ្មី ក៏ដូចជាត្រៀមចូលរួមវគ្គជម្រុះពានរង្វាន់ AFC ផងដែរ ។

ប្រភពព័ត៌មានខាងលើបានបន្ថែមថា កីឡាករ Victor Chou  បច្ចុប្បន្នមានវ័យក្មេង ២៤ឆ្នាំហើយ ប៉ុន្ដែនឹងធ្វើដំណើរមកធ្វើតេស្ដ សមត្ថភាពជាមួយក្លឹប ភ្នំពេញក្រោន ខ្សែបម្រើកម្រិតអន្ដរជាតិម្នាក់នេះ ធ្លាប់មានបទពិសោធន៍ឲ្យក្លឹបល្បីៗជាច្រើន រួមមានក្លឹបយុវជន Atletico Madrid, ក្លឹប Real Valladolid និងក្លឹប Salamanca ។ ជាងនេះទៅទៀត គេក៏ធ្លាប់បង្ហាញខ្លួនជាមួយ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំចិនតៃប៉ិទៀតផង ។ដោយឡែកកីឡាករ កូរ៉េខាងត្បូង Lee Jong-Ho ធ្លាប់មានប្រវត្តិលេងឲ្យ ក្រុមយុវជននៃក្លឹប Paris Saint-Germain ។

ក្រោយមកគេបានលេងឲ្យ ក្លឹបល្បីៗ មួយចំនួននៃលីកកំពូលកូរ៉េខាងត្បូង គឺមានក្លឹប Jeonnana Dragons និងក្លឹប Jeonbuk Hyundai Motors ។ មិនត្រឹម តែប៉ុណ្ណោះ Lee Jong-Ho ក៏តែងតែជាប់ជាកីឡាករជម្រើសជាតិ របស់កូរ៉េខាងត្បូង តាំងពីក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ រហូតដល់ក្រុមជម្រើសជាតិឈុតធំផងដែរ ។

ការបង្ហាញនូវវត្តមាន កីឡាករបរទេស ២រូបចុងក្រោយនេះ គឺបានបង្ហាញឲ្យឃើញពីសក្ដានុពល ដ៏ខ្លាំងក្លារបស់ក្លឹប ភ្នំពេញក្រោន ដែលត្រៀម ការពារតំណែងជើងឯក លីកកំពូលកម្ពុជា នារដូវកាលថ្មី ។ ជាពិសេស ក៏ជាក្ដីព្រួយបារម្ភចំពោះក្រុមផ្សេងៗ ដែលមិនសូវមានធនធាន កីឡាករល្អៗ មួយចំនួនផងដែរ សម្រាប់ការត្រៀមការប្រកួតរដូវកាលថ្មី ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ៕

ភ្នំពេញក្រោន កំពុងធ្វើតេស្ដអតីតកីឡាករ ក្លឹប Atletico Madrid និងក្លឹប PSG

ភ្នំពេញក្រោន កំពុងធ្វើតេស្ដអតីតកីឡាករ ក្លឹប Atletico Madrid និងក្លឹប PSG