​ស្ថានទូត​បារាំង អបអរ​ជោគជ័យ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន មាន​អ្នក​ចូលចិត្ត​ជិត​៥០.០០០​នាក់​

ភ្នំពេញ: ​ស្ថានទូត​បារាំង នៅ​ថ្ងៃទី​៩​ខែកុម្ភៈ​នេះ បាន​ផ្សព្វផ្សាយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ប្រិយមិត្ត​ជាទី​មេត្រី ! ដោយសារ​លោកអ្នក ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​បារាំង មាន​អ្នក​ចូលចិត្ត​ជិត​៥០.០០០​នាក់​ហើយ​! ដើម្បី​អបអរ​ជោគជ័យ​នេះ ស្ថានទូត​នឹង​រៀបចំ​កម្មវិធី​ជួបជុំ​ពិសេស​មួយ នៅក្នុង​ស្ថានទូត នៅ​ថ្ងៃទី​៤ មីនា ២០១៦ វេលា​ម៉ោង​៦​ល្ងាច ដោយមាន​ការចាប់​ឆ្នោត រក​អ្នកឈ្នះ​សំបុត្រ​យន្តហោះ​មួយ​សន្លឹក សម្រាប់ធ្វើ​ដំណើរ​ទៅ​/​មក​ប្រទេស​បារាំង ។

​ស្ថានទូត​បារាំង​បាន​បន្តថា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ លោកអ្នក​ត្រូវ​ឆ្លើយ​សំនួរ​ខាងក្រោម ជា​ភាសា​ខ្មែរ ឬ​បារាំង ហើយ​ផ្ញើ​ចម្លើយ​ទៅកាន់ [email protected] [email protected]០​កុម្ភ​: ដោយ​បញ្ជាក់​ឈ្មោះ មុខងារ និង​អ៊ី​ម៉ែ​ល​។ អ្នកផ្តល់​ចម្លើយ​ត្រឹមត្រូវ​៥០​នាក់​ដំបូង នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​អបអរ​នេះ​។ ដើម្បី​ឆ្លើយ​សំនួរ​ខាងក្រោម លោកអ្នក​អាច​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ​គេហទំព័រ​របស់​ស្ថានទូត​។​

- តើន​រណា​តំណាង​កម្ពុជា​ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ ស្តីពី​បម្រែបម្រួល​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស​កាលពី​ខែធ្នូ ឆ្នាំ​២០១៥?
- តើ​អ្វី​ទៅជា​សញ្ញា​សំគាល់​របស់ French Tech Cambodge?
- តើ​ស្ថានទូត​បារាំង​ស្ថិតនៅ​អគារ​លេខ​១ មហាវិថី​ព្រះមុនីវង្ស អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកហើយ​?
- តើ​មហោស្រព Renaissance (​ការកើត​ឡើងវិញ​) ដែល​ផ្តោត​ជាពិសេស​លើ​រាជធានី​ភ្នំពេញ និង​ស្នាដៃ​សិល្បករ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ណា​នៃ​ប្រទេស​បារាំង​?
- តើ​នៅ​ប្រទេស​ណាខ្លះ ដែល​កងទ័ព​មួក​ខៀវ​កម្ពុជា និង​បារាំង ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​រួមគ្នា​?
- តើ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​ប៉ុន្មាន ដល់​គម្រោង​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៤?
- តើ​មាន​និស្សិត​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​បានទទួល​អាហារូបករណ៍ ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង កាលពី​ឆ្នាំ​២០១៥?
- តើ​ប្រទេស​បារាំង​ស្ថិតក្នុង​លំដាប់​ទី​ប៉ុន្មាន ក្នុង​ការទទួល​និស្សិត​កម្ពុជា​ឲ្យ​ទៅ​សិក្សា​?
- តើ​សមាជិក​រដ្ឋាភិបាល​បារាំង​រូប​ណា ដែល​បាន​អញ្ជើញ​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៥?
- តើ​ព្រឹត្តិការណ៍​អាហារ​ពេល​ល្ងាច​បែប​បារាំង Goût de France/Good France ឆ្នាំ​២០១៥ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ណា ខែ​ណា​?៕​

​ស្ថានទូត​បារាំង អបអរ​ជោគជ័យ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន មាន​អ្នក​ចូលចិត្ត​ជិត​៥០.០០០​នាក់​