កូនប្រុស​តារា​កំប្លែង​ចិន​ដ៏​ល្បី​ រង​ការវាយប្រហារ​ដោយ​ទឹក​ថ្នាំ​ពណ៌​ក្រហម​

Doliprane TVC

​ស្រប​ពេលដែល​តារា​សម្តែង​ហុងកុង លោក Carl Ng កំពុងតែ​ធ្វើដំណើរ​ត្រឡប់មកផ្ទះ​វិញ កាលពី​ល្ងាច​ថ្ងៃទី ២ ខែកុម្ភៈ​កន្លងទៅនេះ លោក​ត្រូវបាន​ជន​មិន​ស្គាល់មុខ​វាយប្រហារ​ដោយ​ទឹក​ថ្នាំ​ពណ៌​ក្រហម ។​​ ​ពេលដែល​អ្នកសារព័ត៌មាន​បាន​ទៅដល់​កន្លែងកើតហេតុ គេ​បាន​ឃើញថា លោក Carl កំពុងតែ​និយាយ​ជាមួយ​ប៉ូលីស​ទាំង​ក្តៅក្រហាយ ។

កូនប្រុស​តារា​កំប្លែង​ចិន​ដ៏​ល្បី​ រង​ការវាយប្រហារ​ដោយ​ទឹក​ថ្នាំ​ពណ៌​ក្រហម​

ពេលដែល​ឃើញ​អ្នកសារព័ត៌មាន លោក​ក៏បាន​ព្យាយាម​បាំង​មុខ និង បញ្ឈប់​ពួកគេ​ពី​ការថត​រូបលោក​ផងដែរ ។ ចំពោះ​ការឆ្លើយតប​នឹង​ការវាយប្រហារ​នេះ លោក​បាននិយាយថា គ្មានអ្វី​ត្រូវ​និយាយ​ទេ ណាមួយ​លោក​ក៏​ពុំមាន​ត្រូវ​វរ​បួស ។ លោក​បាន​ព្យាយាម​បដិសេធ​រាល់​សំណួរ​ទាក់ទង​នឹង​ការវាយប្រហារ​នេះ មុននឹង​ឡើងលើ​រថយន្ត​សង្គ្រោះបន្ទាន់ ។

កូនប្រុស​តារា​កំប្លែង​ចិន​ដ៏​ល្បី​ រង​ការវាយប្រហារ​ដោយ​ទឹក​ថ្នាំ​ពណ៌​ក្រហម​

ចំពោះ​រឿងនេះ ជនសង្ស័យ​ប៉ុន្មាន​នាក់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ហើយ​កំពុងតែ​ស៊ើបអង្កេត​លើ​រឿងនេះ​ផងដែរ ។​ ​គួរបញ្ជាក់​ផងដែរ​ថា ប្រជាប្រិយភាព​របស់លោក​មិនសូវ​ជា​លេចធ្លោ​ប៉ុន្មាន​នោះទេ តែដោយសារ​ជា​កូនប្រុស​តារា​សម្តែង​ហុងកុង​បែប​កំប្លែង​ដ៏​ល្បី លោក Richard Ng ទើប​លោក​ត្រូវបាន​គេ​ស្គាល់​ច្រើន ៕​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)