មូលហេតុ​ដែល​អ្នក​មិនគួរ​ផឹកទឹក​ដាក់​ទឹកកក​

មូលហេតុ​ដែល​អ្នក​មិនគួរ​ផឹកទឹក​ដាក់​ទឹកកក​

​ទឹក​ត្រជាក់​ដាក់​ទឹកកក អាច​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​ស្រស់ស្រាយ និង​អស្ចារ្យ​ប្រសិនបើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​ថា​ស្រេកទឹក​នោះ តែ​ជា​ការពិត​នោះ​វា​មិនល្អ​ចំពោះ​សុខភាព​អ្នក​ឡើយ​។ ឧទាហរណ៍​ដ៏​សាមញ្ញ​មួយ តើ​ស្បែក និង​រាងកាយ របស់​អ្នក​នឹង​មាន​សភាព​យ៉ាងណា នៅពេល​ដែល​អ្នក​ស្ថិតនៅ​តំបន់ភ្នំ​ជិត​បឹង​ត្រជាក់ ពោរពេញ​ទៅដោយ​ទឹកកក​? ដូច​ដែល​អ្នក​ដឹង​មក​ហើយ​ថា ទឹក​ក្តៅ​ឧ​ណ្ឌៗ អាច​ជួយ​បើក​រន្ធ​ញើស និង​ស្បែក​របស់​អ្នក​អោយ​ធូរស្រាល ហើយ​ទន់​រលោង ប៉ុន្តែ​ទឹក​ត្រជាក់​នឹងមាន​ឥទ្ធិពល​ផ្ទុយ​ពី​នេះ​មក​វិញ​។  វា​នឹង​ធ្វើ​ការបិទ​រន្ធ​ញើស និង​ធ្វើអោយ​ស្បែក​រួញ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ទឹក​ត្រជាក់​នឹង​ជះ​ឥទ្ធិពល​ដល់ ផ្លូវ​រំលាយ​អាហា​របស់​អ្នក​ផងដែរ ។​

តើ​ទឹក​ត្រជាក់​នឹងធ្វើ​អ្វីខ្លះ​ចំពោះ​រាងកាយ​អ្នក​?

  • ​ទឹក​ត្រជាក់ នឹង​ធ្វើឲ្យ​ផ្លូវ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រជាក់ និង​បង្រួម​ស​សៃឈា​ម​នៅក្នុងនោះ ដូច្នេះ​ប្រព័ន្ធ​រំលាយ​អាហារ​នឹង មាន​សភាព​រួម​តួច ហើយ​បាត់បង់​ជាតិ​ទឹក​។​
  • ​រាងកាយ​របស់​មនុស្ស​ត្រូវការ ថាមពល​បន្ថែម​ដើម្បី​លៃ​តម្រូវ​សីតុណ្ហភាព នៅ​ខាងក្នុង ដូច្នេះ​ចូរ​ប្រាកដ​ថា​តើ​អ្នក​ពិតជា​ត្រូវការ​ទឹក​ត្រជាក់​ដែរឬទេ​? ចំពោះ​ស្ថានភាព​នេះ វា​នឹង​ធ្វើអោយ​ផ្លូវ​រំលាយ​អាហារ​របស់​អ្នក មិនសូវ​មាន​ថាមពល និង​មិន​អាច​រំលាយ​អាហារ​បានល្អ ក៏​ដូចជា​មិន​អាច​ចម្រាញ់​យក​សារធាតុ​បំប៉ន​បាន​គ្រប់គ្រាន់ ។​
  • ប្រសិនបើ​អ្នក ផឹកទឹក​ត្រជាក់​ភ្លាមៗ​បន្ទាប់ពី​ទទួល​ទាន​អាហារ​រួច​ភ្លាម រាងកាយ​អ្នកនឹង​ចាប់ផ្តើម​បង្កើត​ស្លេស្ម​។ ប្រព័ន្ធ​ភាព​សុំ​ាំ​របស់​រាងកាយ នឹង​មិន​អាច​មាន​ដំណើ​រការ បាន​ដូច​ទៀងទាត់ ដូច្នេះ​អ្នក​ហាក់​នឹង​ងាយ​ផ្តាសាយ ឬ​កើតមាន​នូវ​ស្ថានភាព​សុខភាព មិន​ប្រក្រតី​ណាមួយ ។​
  • ​ការផឹក​ទឹក​ត្រជាក់ ឬ​សូ​ដា​ជា​មួយ​នឹង​អាហារ​របស់​អ្នក គឺ​នឹង​បង្កើន​ទម្ងន់​រាងកាយ​។ តើ​អ្នក​ឆ្ងល់​ទេ​ថា​មកពី​ហេតុ​អ្វី​ទៅ​? គឺថា​រាងកាយ​អ្នក មិន​អាច​ប្រើ​ខ្លាញ់​ដែល​លើស​អស់​នោះ​ទេ ហើយ​វា​នឹង​នៅ​ផ្តុំគ្នា​ក្នុង​ជាលិកា​និង​សិរី​រៈអ្នក​។​
  • ​ប្រសិនបើ​អ្នក​គិត​ថា​ទឹក​ត្រជាក់ អាច​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ភាពសុំាំ​រឹងមាំ និង​ជួយ​ដុត​បំផ្លាញ​កាឡូរី នោះ​គឺថា​អ្នក​យល់ច្រលំ​ហើយ​។ ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​គឺ​មិន​ត្រូវការ​នូវ​បន្ទុក​បន្ថែម ហើយ​ទឹក​ត្រជាក់​តែងតែ​ធ្វើឲ្យ​សភាព​អាហារ​កាន់តែរឹង និង​ពិបាក​ក្នុង​ការរំលាយ ឧទាហរណ៍​ដូចជា​ដុំ​សាច់ ឬ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​។​


​ហេតុអ្វី​បានជា ទឹក​ក្តៅ​ឧ​ណ្ឌៗ​គឺ​ល្អ​ចំពោះ​រាងកាយ​អ្នក​?

  • ធ្វើ​ឲ្យ​ជាតិ​ទឹក​មាន​គ្រប់គ្រាន់​នៅ​ក្នុង​រាងកាយ​
  • ​ធ្វើឲ្យ​ការរំលាយ​អាហារ​ប្រសើរឡើង​។ អង់ស៊ីម​សម្រាប់​ការរំលាយ​អាហារ​គឺ​ត្រូវបាន​ជម្រុញ​បាន​យ៉ាងច្រើន​
  • ​បំបែក​អាហារ​បាន​យ៉ាង​ល្អ​
  • ​ធ្វើអោយ​ពោះវៀន​ដំណើរការ​បាន​ល្អ ( អ្នក​គួរ​ផឹកទឹក​ក្តៅ​ឧ​ណ្ឌៗ​លាយ​ទឹក​ក្រូចឆ្មា​ជា​រៀងរាល់​ព្រឹក​)
  • ​លាង​សម្អាត​ឈាម​
  • ​បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ដោយ​ឆ្លងកាត់​តាម​ប្រព័ន្ធ​ទឹករងៃ​,​ស្បែក និង​តម្រងនោម​

​ដរាបណា​អ្នក​ព្យាយាម​ទម្លាប់ខ្លួន នឹង​ការ​ផឹកទឹក​ក្តៅឧណ្ណៗ នោះ​អ្នកនឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ទាំងនេះហើយ​ថែម​ទាំង​ហាក់​នឹង​មិន​សូវ​ចង់​ទទួលទាន​អាហារ​ឬ​ទឹក​ដែល​មាន​រសជាតិ​ផ្អែម​ទៀតផង ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។