មានជនជាតិ បរទេសជឹះឡាន មកដឹកក្មេងស្រី នៅឃុំរាម យកទៅបាត់ សមត្ថកិច្ច កំពុងប្រមាញ់

ព្រះសីហនុ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ត្រូវជនជាតិបរទេសជឹះឡាន មកដឹកយកទៅបាត់បង្កអោយ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ចគ្រប់ផ្នែកចេញ ស្ទាក់ចាប់គ្រប់ទីកន្លែង ក្នុងខេត្តព្រះសីហនុ ។

ប្រភពពីលោក ទេព ប្រុស មេប៉ុស្តិ៍ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអោយដឹងថា ក្មេងស្រីដែលគេចាប់មានឈ្មោះ ហេង ស្រីកា អាយុ៩ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ឃិន ហ៊ាន អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះ ម៉ក់ អូន អាយុ៣៥ឆ្នាំ ទាំង៣នាក់រស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីក្មេងៗតូចៗ៣ទៅ៤នាក់ បានប្រាប់អោយដឹងថា កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈពេលដែលពួកគេចេញពីសាលា ទើបតែចេញដល់ផ្លូវកែងមណ្ឌលកុមារកំព្រាអរុណរះក៏ មានជនជាតិបរទេស១ក្រុមបើករថយន្ត លិចស៊ីស ៤៧០ពណ៌ស ជឹះមកក្បែររួចចុះពីឡានហុចសៀវភៅតុក្កតា អោយទៅក្មេងស្រីរងគ្រោះមើលរួច ក៏លើកបីចូលទៅក្នុងឡានបើកចេញទៅបាត់ភ្លាមៗ ដោយមិនដឹងមូលហេតុតែម្តង ។

ក្រោយកើតហេតុរហូតដល់ នៅល្ងាចថ្ងៃដដែលនេះសមត្ថកិច្ចបាននឹងកំពុងចេញ ប្រតិបត្តិការគ្រប់ច្រកល្ហក ដើម្បីច្បាមចាប់មុខសញ្ញា១ក្រុមខាងលើនេះ ប៉ុន្តែមិនទាន់ដឹងលទ្ធផល យ៉ាងណានៅឡើយទេ ៕