វិធី​ព្យាបាល​អាការៈ​អស់​កម្លាំងតាម​បែប​ធម្មជា​តិ​

វិធី​ព្យាបាល​អាការៈ​អស់​កម្លាំងតាម​បែប​ធម្មជា​តិ​

​តើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​ល្ហិតល្អៃ អស់កំលាំង ដោយសារ​តែ​កិច្ចការ​ផ្សេងៗ នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មែន​ទេ​? ប្រសិនបើ​អ្នក​កំពុងតែ​មាន​នូវ​បញ្ហា​នេះ សូម​សាកល្បង​មធ្យោបាយ​ដោះស្រាយ​តាម​បែប​ធម្មជាតិ​ដូចខាងក្រោម​នេះ​៖

  1. ព្យាយាម​មាន​ទំនាក់ទំនង​ជាមួយ​ពណ៌​ស្រស់ថ្លា​បែប​ធម្មជាតិ ទាំងអស់​នេះ​ឲ្យបាន​ច្រើន ដូចជា​ព៌ណ​លឿង ទឹកក្រូច ស្វាយ និង​ស៊ី​ជំ​ពូ​ជាដើម ព្រោះ​ពណ៌​ទាំងអស់​នេះ​អាច​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​មាន​ភាពស្រ​ស់​ថ្លា តាម​បែប​ធម្មជាតិ និង​កាត់បន្ថយ​ភាព​តានតឹង​ជាដើម​។ ដើម្បី​ឲ្យ​ខ្លួន​អ្នក​មាន​ឱកាស​នៅ​ជាមួយ​ពណ៌​ទាំងនេះ​គ្រប់ពេលវេលា អ្នក​ត្រូវ​តែ​ធ្វើការ​តុ​ប​តែ​នៅ​កន្លែងធ្វើការ ជាពិសេស​នៅក្នុង​ផ្ទះ ឬ​ក៍​កន្លែង​ណា​ដែល​អ្នក​ចូលចិត្ត​ចំណាយ​ពេលវេលា​នៅ​។​
  2. ក្លិន​ធម្មជាតិ​មួយចំនួន​ក៍​អាច​ធ្វើឲ្យ​អ្នក​មាន​កំលាំង​បានដែរ ដូចជា​កិ្លន​ក្រូចឆ្មា ក្រូច ជី​អង្កាម ឬ​ក៍​ដើម​យីហ៊ុប​។ ដូច្នេះ អ្នក​គួរតែ​សាកល្បង​លាបប្រេង​ដែល​មាន​ក្លិន​ទាំងអស់នេះ នៅ​លើក៍​ដៃ​របស់​អ្នក នៅពេលណា​ដែល​អ្នកមាន​អារម្មណ៍​ល្វើយ​។​
  3. សាកល្បង​ស្ករ​ដែល​មាន​រសជាតិ​ក្រូចឆ្មា ពីព្រោះ​រស់ជាតិ​ក្រូចឆ្មា​នេះ​ធ្វើឲ្យ​សរសៃ​ប្រសាទនៅ​ក្នុងមាត់ បំពង់ក និង​នៅក្នុង​ច្រមុះ​មាន​ភាព​សកម្ម និង​ដំណើរការ​បាន​ទៅ​ស្រួល ដែល​មាន​ឥទ្ឋិពល​ធ្វើឲ្យ​សកម្មភាព​ខួរក្បាល​ដំណើរការបា​ន​ខ្ពស់​។​
  4. ទំពារ​ស្ករ​កៅស៊ូៈ ការ​ទំពា​រស្ករ​កៅស៊ូ​មិន​ត្រឹមតែ​កំដ​រការ​អផ្សុក​ទេ វា​ថែមទាំង​អាច​កាត​បន្ថយ​ភាព​តានតឹង​សាច់ដុំ និង​ធ្វើឲ្យ​ប្រព័ន្ឋ​ប្រសៃ​ប្រសាទ​មាន​ភាព​ល្អប្រសើ​ជាង​មុន​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។