​អ្នកជំងឺ​គ្រួស​ក្នុង​តម្រងនោម​គួរ​ចៀសវាង​នូវ​អាហារ​ទាំងនេះ​

​អ្នកជំងឺ​គ្រួស​ក្នុង​តម្រងនោម​គួរ​ចៀសវាង​នូវ​អាហារ​ទាំងនេះ​

​អ្វី​ដែល​អ្នក​បរិភោគ​អាច​ជួយ​ឬ​ធ្វើបាប​អ្នក​បាន​។ អាហារ​មួយ​ចំនួន​ត្រូវបាន​គេ​ដឹង​ថា​ធ្វើអោយ​គ្រួសតម្រងនោម​កាន់តែ​អាក្រក់ ។​ថ្ងៃនេះ យើង​នឹង​និយាយ​អំពី​អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរ​ចៀសវាង​បើសិនជា​អ្នកមាន គ្រួស​តម្រងនោម​។​

- បើសិន​ជា​អ្នក​ជា​មនុស្ស​ចូលចិត្ត​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អាស៊ីត​អុក​សា ឡិច​ខ្ពស់ (Oxalic Acid) ដូចជា​សូកូឡា​, កូកាកូឡា​, តែ​, និង​ស្ពៃ Spinach ចូរ​មិនត្រូវ​ញ៉ាំ​វា​ជា​ទៀងទាត់​ទេ​។​

-​កាហ្វេ​, ក្រូចថ្លុង​, ក្រូច​, ហ្គូស​បឺរី​, សណ្តែកដី និង​ស្ត្ររ​បឺរី​ក៏​សម្បូរ​ជាតិ​អាស៊ី​តអុក​សា​ឡិច​ដែរ ដូច្នេះ​គួរតែ​កើត​បន្ថយ​វា​ប្រសិនបើ​អ្នក​មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។

-​ចូរ​កាត់បន្ថយ ឬ​ចៀសវាង​អាហារ​ដែល​បង្កើន​អាស៊ីត​ដូចជា សាច់​ក្រហម​, ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​សុទ្ធ​, ស្ករ និង​អាហារ​ផ្អែម​។​

-​ស្ករ​គឺជា​អាហារ​បង្ក​ជំងឺ​កាន់តែ​ខ្លាំង​សម្រាប់​តម្រងនោម ព្រោះ​វា​ភ្ញោ​ច​អោយ​បញ្ចេញ​ជាតិ​អាំង​ស៊ុយ​លីន​ពី​លំ​ពែ​ក ពេល​នោះ​វា​នឹង​ភ្ញោ​ច​អោយ​បញ្ចេញ​ជាតិ​កាលស្យូម​ទៅតាម​ទឹកនោម​ដែរ​។ នៅពេល​សកម្មភាព​នេះ​កើតឡើង​យូរ​ទៅៗ​កាន់តែ​បង្កើន​ការ​ប្រឈម​នឹង​គ្រួស ក្នុង​តម្រងនោម​។​

-​ចូរ​កាត់បន្ថយ​ភេសជ្ជៈ​កំប៉ុង​មាន​ហ្គាស​, ស្រា និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​។​

-​ថ្នាំបន្សាប​អាស៊ីត (Antacid), ភេសជ្ជៈ​មាន​ជាតិ​ទឹកដោះគោ និង​ប៊ីកា​បូណាត​ច្រើន​ដូចជា ទឹក​សូ​ដា និង​ទឹក​មាន​ហ្គាស​សុទ្ធ​តែ​អាច​បន្ថែម​បញ្ហា​បាន​ទាំងអស់​។​

- ចូរ​ចៀសវាង​អំបិល​មាន​ជាតិ​សូ​ដ្យូ​ម ដោយ​ជំនួយ​មក​ប្រើ​អំបិល​មាន​ជាតិ​ម៉ាញ៉េ​ស្យូម និង​ប៉ូ​តា​ស្យូម​វិញ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។