ប្រធានប្រតិបត្តិ របស់Google ក្លាយជាបុគ្គលទទួល បានប្រាក់កំរ៉ៃច្រើនជាង គេបំផុតនៅអាមេរិក

អាមេរិក៖ ប្រភពព័ត៍មានពីBBC បានសរសេរឲ្យដឹង នៅថ្ងៃនេះថាលោក Sunda Pichai ប្រធានប្រតិបត្តិការរបស់ Googleត្រូវបានគេប្រកាសថា ជាបុគ្គលម្នាក់ដែល បានទទួលប្រាក់កំរៃច្រើនជាងគេ បំផុតនៅក្នុងប្រទេសអាមេរិក គឹគេត្រូវបានគេដឹងថាមានតម្លៃប្រមាណ ជា១៩៩លានដុល្លារ សម្រាប់ភាគហ៊ុនសរុប របស់លោក។

ស្ថាបនិករបស់ Google គឺអ្នកស្រី Larry Page និងលោក Sergey Brin ត្រូវបានកាសែត Forbeបាននិយាយថាទ្រព្យសម្បតិ្តរបស់អ្នកទាំងពីរមានទៅដល់៣៤,៦ពាន់លាន ដុល្លារ និង៣៣,៩ពាន់លាន ដុល្លារ។លោក Pichai អាយុទើបតែ ៤៣ឆ្នាំ ដែលត្រូវជាប្រធានប្រតិបត្តិការ របស់Googleដែលទើបតែនឹងទទួលបាន នូវរង្វាន់ជាភាគហ៊ុន សរុបចំនួន ២៧៨៣២៨ដែលមានតម្លៃសរុប ១៩៩លានដុល្លារ ហើយរបាយការណ៍បានបង្ហាញ ឲ្យគេដឹងថាទំហំទឹកប្រាក់សរុប ដែលលោកមានទៅដល់ ៦៥០លាន ដុល្លារ។

គួរបញ្ជាក់ផងដែរថា ភាគហ៊ុនរបស់ លោក Pichaiនឹងត្រូវគេបន្ថែមឲ្យជារៀងរាល់ ត្រីមាសរហូតដល់ ឆ្នាំ២០១៩ មានន័យថាភាគហ៊ុនទាំងនោះ នឹងត្រូវបានបន្តិចម្តងៗ ប្រគល់ទៅឲ្យលោកកាន់កាប់៕

ប្រធានប្រតិបត្តិ របស់Google ក្លាយជាបុគ្គលទទួល បានប្រាក់កំរ៉ៃច្រើនជាង គេបំផុតនៅអាមេរិក