ចំនួនអ្នកស្លាប់ដោយ គ្រោះរញ្ជួយដីនៅតៃវ៉ាន់ បានកើនដល់៤០នាក់ហើយ និងបាត់ខ្លួន១០៧នាក់

ប៉េកាំង៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់ បានកើនឡើងដល់៤០នាក់ហើយ និងមានអ្នកបាត់ខ្លួន១០៧នាក់ ។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ថា បើតាមការអះអាងពីអ្នកជួយសង្គ្រោះ នៅក្នុងហេតុការណ៍នៃការវាយប្រហារ មួយដោយគ្រោះរញ្ជួយដីកម្រិត ៦,៧រិចទ័រ នៅភាគខាងត្បូងកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ គិតមកដល់ត្រឹមថ្ងៃអង្គារនេះ មានអ្នកស្លាប់កើនឡើងដល់៤០នាក់ និងអ្នករងគ្រោះដែលមិនទាន់ រកឃើញ នោះគឺ១០៧នាក់ ។

គេបានដឹងថា ដោយសារគ្រោះរញ្ជួយដីកើតឡើង អគារដែលមានចំនួន១៦ជាន់ នៅតំបន់Wei Guan ត្រូវបានដួលរលំ ហើយបានសង្កត់ពលរដ្ឋឲ្យជាប់គាំង ក្រោមថ្ម និងកំទេចកំទីរាប់រយនាក់ តែភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះបានជួយទាន់ ពេលបានជាង ២០០នាក់ ហើយក៏បានបញ្ជូនពួកគេ ដែលរងរបួសទៅកាន់មន្ទីរពេទ្យ ដើម្បីជួយ សង្គ្រោះជីវិតផងដែរ ។

លោក William Lai អភិបាលក្រុង Tainan បានបញ្ជាក់ថា នៅក្នុងអគារ១៦ជាន់ដែលបានដួលរលំនោះ មានសញ្ញា៣ ដែលក្រុមអ្នកជួយសង្គ្រោះ បានបន្តខិតខំជួយជន រងគ្រោះ ក្នុងនោះមានអ្នកស្លាប់ ៣៨នាក់ ដែលពួកគេស្លាប់ដោយមិនទាន់ បានបញ្ជូនដល់មន្ទីរពេទ្យផង ។

ក្រុមអ្នកជួយសង្គ្រោះបានព្រមានថា ក្នុងអំឡុងពេល៧២ម៉ោង ក្រុមអ្នកជួយសង្គ្រោះកំពុងតែប្រឹងប្រែង ស្វែងរកជនរងគ្រោះដោយសារអគាររលំសង្កត់ ពីលើហើយពួក គេនឹងប្រើប្រាស់ គ្រឿងចក្រធុនធំដើម្បីកកាយមើល ដោយកិច្ចការនេះនឹងធ្វើឲ្យបានកាន់តែឆាប់រហ័សថែមទៀត ៕

ចំនួនអ្នកស្លាប់ដោយ គ្រោះរញ្ជួយដីនៅតៃវ៉ាន់ បានកើនដល់៤០នាក់ហើយ និងបាត់ខ្លួន១០៧នាក់