បារាំង គ្រោងរៀបចំកិច្ចប្រជុំ មួយដើម្បីសែ្វងរកសន្តិភាព រវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល

ប៉ារីស៖ បារាំងបាននឹងកំពុងរៀបចំកិច្ចប្រជុំ មួយដែលមានមេដឹកនាំអន្តរជាតិចូលរួម ដើម្បីដោះស្រាយវិបត្តិនិងជម្លោះ រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា យោងតាមមន្ត្រីរដ្ឋាភិបាលបារាំងបានថ្លែងថា បារាំងកំពុងតែរៀបចំផែនការ សម្រាប់កិច្ចប្រជុំមួយដែល មានថ្នាក់ដឹកនាំអន្តរជាតិចូលរួមនៅក្នុងកិច្ចប្រជុំនេះ ដោយមានបំណងចង់ធ្វើួយ៉ាងណា ដោះស្រាយវិបត្តិដែលបាននឹងកំពុង កើតមានឡើងរវាង ប្រទេសប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ។

លោក Romain Nadal អ្នកនាំពាក្យមួយរូបមកពី ក្រសួងការបរទេសបារាំង បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា គណៈប្រតិភូបារំាងជាន់ខ្ពស់ ដែលមានលោក Laurent Fabius បានត្រៀមខ្លួនរួចស្រេចសម្រាប់បង្កើត "នូវកិច្ចពិភាក្សា" ក្នុងនោះមានបារំាង និងសម្ព័ន្ធមិត្តិ និងសហដៃគូមួយចំនួន ដើម្បីរៀបចំមហាសន្និបាតមួយ ដោះស្រាយជម្លោះដែលបានកើតឡើង យូរលង់មកហើយនៅ មជ្ឈិមបូពា៌ ។

លោកបានសង្កត់ធ្ងន់ថា "គោលបំណងនៃកិច្ចប្រជុំ គឺផ្តោតសំខាន់លើការដោះស្រាយ រវាងប្រទេសទាំងពីរ" ៕