គុណប្រយោជន៍ ៥ យ៉ាង​របស់​ប្រេង​ល្ហុងខ្ញែរ​

Doliprane TVC

​ចាស់ៗ​តែង​និយាយថា​ប្រេង​ល្ហុងខ្ញែរ (Castor Oil) ជា​ថ្នាំ​ដ៏​មាន​ប្រសិទ្ធភាព​ដែលអាច​ព្យាបាល​ជំងឺ​បាន​ស្ទើរ​គ្រប់មុខ ។ ជាការ​ពិតណាស់​ល្ហុងខ្ញែរ​ពិតជា​ឱសថដ៏​មាន​ប្រយោជន៍​ដែល​យើង​មិនគួរ​មើលរំលងហើយ​អ្នក​គួរ​បង្ការ​ទុក​ល្ហុងខ្ញែរ​ជាប្រចាំដើម្បី​សុខភាព ៥ ប្រការ​ដូចខាងក្រោម ៖

១-​ជា​ឱសថ​បំបាត់​អាការ​រលាក និង ចុកចាប់ ៖ ក្នុង​ប្រេង​ល្ហុងខ្ញែរ​សម្បូរ​ទៅដោយ​អាស៊ីដ Ricinoleic ដែលជា​សារធាតុ​ប្រឆាំងនឹង​អាការ​រលាក ។ សម្រាប់​អ្នកលេងកីឡា​ខ្លាំងពេក​រហូតដល់​រលាក​សន្លាក់​ចុក​រួយ ឬ មាន​ស្នាម​ជាំ​លើ​ស្បែក អ្នក​គ្រាន់តែ​រឹត​ត្រង់​កន្លែង​រលាក​សន្លាក់ ឬ ខ្នង​ផ្នែក​ខាងក្រោមវា​នឹង​ធ្វើឱ្យ​អ្នក​បាន​ធូរស្បើយ​ជាក់​ជាមិនខាន ។ ប្រេង​ល្ហុងខ្ញែរ​ជួយ​បន្ថយ​អាការ​ហើម និង ឈឺ ចុកចាប់ ដូចនេះ​កុំ​ភ្លេច​ដាក់​ប្រេង​ល្ហុងខ្ញែរ​តាម​ខ្លួន​នៅ​រដូវភ្លៀង ។

២-​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បន្សាប​ជាតិពុល​ចេញពី​រាងកាយ ៖ យើង​អាច​ប្រើ​ប្រេង​ល្ហុងខ្ញែរ​ដើម្បី​កម្ចាត់​ជាតិពុល​ពី​រាងកាយ ព្រោះ​វា​អាច​ជំរុញ​ដល់​ការបង្ហូរ​ចេញ​នូវ Lymphatic ពី​រាងកាយ​ដោយ​ធ្វើការ​សម្អាត​ឈាម ជាលិកា សរីរាង្គ​ភាពស៊ាំ និង សរីរាង្គ​រំលាយ​អាហារ ។ មានន័យថាប្រេង​ល្ហុងខ្ញែរ​ជា​ឱសថ​ដ៏​អស្ចារ្យ​ក្នុងការ​សម្អាត​ឈាម​ធ្វើឱ្យ​ពោះវៀន​ដំណើរការ​ស្រួល និង សម្រួល​ដល់​ប្រព័ន្ធ​ស៊ាំ ។​

​វិធី​ធ្វើ ៖ ជ្រលក់​ល្ហុងខ្ញែ​រលើ​កំណាត់​កន្សែង​ហើយ​ពូត​ឱ្យ​ស្ងួត​បន្ទាប់មក​បត់កន្សែង​ក្នុង​ទំហំ​សមល្មម​សម្រាប់​ដាក់​លើ​ពោះ ។ យក​ទឹក​ក្តៅ​ដាក់​ដប ឬ ថង់​ទឹក​ក្តៅ​សង្កត់ពីលើ​កន្សែង​ទុក​ប្រមាណ​ជា ៣០ ទៅ ៤៥ នាទី ។ អ្នក​អាច​មើលសៀវភៅ ឬ មើល​ទូរទស្សន៍​កំដរក៏ដូចជា​សម្រួល​អារម្មណ៍​ឱ្យ​កាន់តែ​ស្រួលខ្លួន​ក្នុងពេល​ស្អំ​ប្រេង​នេះ ។​

៣-​ជួយ​ការពារ​សក់​ដោយ​រក្សាទុក​ជីវជាតិ​បន្ទន់ និង ធ្វើឱ្យ​សក់​ក្រាស់ ៖ ល្ហុងខ្ញែរ​មាន​សារធាតុ​ប្រឆាំងនឹង​ពពួក​មីក្រុប​ដែល​អាច​ទប់ស្កាត់​អង្គែ ឬ លក្ខខណ្ឌ​មិនល្អ​ចំពោះ​ស្បែកក្បាល​ដោយ​ធ្វើឱ្យ​សក់​រឹងមាំ និង មាន​វីតាមីន E ជួយ​បន្ទន់​សក់ ព្រមទាំង​ធ្វើឱ្យ​សក់​ភ្លឺរលោង​ទៀតផង ។ វិធី​ធ្វើ​ងាយស្រួល​ទេ គ្រាន់តែ​លាយ​ល្ហុងខ្ញែរ​ជាមួយ​ប្រេង​អូ​លីវ ឬ ប្រេងដូង ដោយ​លាយ​ល្ហុងខ្ញែរ​ក្នុង​បរិមាណ​ច្រើន​បន្តិចហើយ​លាប​លើ​សរសៃសក់​ផ្អាប់​ទុកដោយ​ពាក់​ថង់​បា្ល​ស្ទិ​ក​ប្រមាណ​ជា ៣ ម៉ោង មុននឹង​កក់​សាប៊ូ​លាង​ ។

៤-​ជា​ឱសថ​ព្យាបាល​ស្បែក​ក្រិន ឬ ប្រេះ ជាពិសេស​ស្បែក​ស្រអាប់​ត្រង់​កែងដៃ ជង្គង់ និង ប្រេះ​នៅ​កែងជើង ៖ ប្រាកដ​ណាស់​អ្នក​ពិតជា​ចង់បាន​ឱ្យស្បែក​បរិវេណ​ទាំងនេះ​ទន់​រលោង​ដូចជា​ស្បែក​ទារក​អីចឹង ។ ងាយ​ទេ​អ្នក​គ្រាន់តែ​លាបប្រេង​ល្ហុងខ្ញែរ​ត្រង់​កែងដៃ ជង្គង់ បន្ទាប់ពី​ងូតទឹក​ហើយ​ជា​រៀងរាល់ថ្ងៃអ្នកនឹង​ឃើញ​ស្បែក​ក្រិននិងស្រអាប់​ទាំងនោះ​រលុប​បាត់​បន្តិច​ម្តងៗ​សល់តែ​ស្បែក​ទន់​រលោង​ជាទី​គាប់ចិត្ត ។​

៥-​ជា​ឱសថ​ព្យាបាល​ការឈឺចាប់​ពេល​មក​រដូវ ៖ យក​ល្ហុងខ្ញែ​រដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក​ដែល​អាច​បិទ​ជិត​ទំហំ​ប៉ុន​សាំង​វ៉ិ​ច​ទុក​ក្នុង​ទូទឹកកក ហើយ​យកមកស្អំ​ត្រង់​បរិវេណ​ឈឺ​ផ្នែក​ក្រោម​ពោះ (​ពីលើ​ស្បូន​) ផឹកទឹក​ក្តៅ ហើយ​សម្រាក​បន្តិចនោះ​អ្នកនឹង​បាន​ធូរស្បើយ​ពី​ការឈឺចាប់ ។ ប្រសិនបើ​មិន​បាត់​ទេ ឬ មាន​អាការ​ឈឺចាប់​ខុសពី​ធម្មតា​រហូតដល់​មិនអាច​ទ្រាំ​បានសូម​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព ព្រោះថា​អាការ​ឈឺចាប់​បែបនេះ​អាច​បណ្តាលមកពី​មូលហេតុ​ផ្សេងទៀត ៕ ​​លក្ខិណា​