អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៤​កន្លែង​នៅ​សិង្ហ​បុរី​

​ភ្នំពេញ​៖ កម្មវិធី​អាហារូបករណ៍ Dr Goh Keng Swee (GKS) គ្រប់គ្រង​ដោយ The Association of Banking in Singapore (ABS) ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៤​កន្លែង ដល់​និស្សិត​ឆ្នើម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​ឆ្នាំ​សិក្សា ២០១៦-២០១៧ ។​

​សិស្ស និស្សិត​អាច​ជ្រើសរើស​មុខជំនាញ​សិក្សា (​លើកលែង​បរិញ្ញាបត្រ​ជំនាញ​វេជ្ជសាស្ត្រ​) នៅតាម​សាកលវិទ្យាល័យ​ប្រ​ទេ​សិង្ហ​បុរី ដូចជា National University of Singapore (NUS), Nanyang Technological University (NTU), Singapore Management University (SMU) and Singapore University of Technology and Design (SUTD) ជាដើម​។ ម្ចាស់​អាហារូបករណ៍​នឹង​ទទួលបាន​ការធានារ៉ាប់រង រាល់​ការចំណាយ​លើ​ថ្លៃ​រយៈពេល ៤​ឆ្នាំ កន្លែង​ស្នាក់នៅ ម្ហូបអាហារ និង​សំបុត្រ​យន្តហោះ​ទៅមក​។ ក្រោយ​បញ្ចប់​ការសិក្សា ជ័យលាភី​ត្រូវធ្វើ​ការ​រយៈ ពេល ៣​ឆ្នាំ នៅក្នុង​ប្រទេស​សិង្ហ​បុរី និង​នៅ​ប្រទេស​កំណើត​ពួកគេ​។​

​សិស្ស​និស្សិត​ឆ្នើម​ដែល​អាច​ចូលរួម​ស្នើ​អាហារូបករណ៍ ត្រូវជា​បេក្ខជន​ក្នុង​តំបន់ Asia Pacific Economies ទាំង​១៥ ប្រទេស ក្នុងនោះ រួមមាន ប្រទេស​ព្រុយ​ណេ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កម្ពុជា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន ឡាវ តៃវ៉ាន់ ថៃ វៀតណាម និង​មី​យ៉ាន់​ម៉ា ជាដើម​។​

​បេក្ខជន​មានបំណង​ចូលរួម​ក្នុង​កម្មវិធី​អាហា​រួប​ករ​ណ៍ The 2016 Dr GKS Scholarship ត្រូវ​ប​ញ្ចូ​ន​សំណុំ​ឯកសារ​ដល់ GKS  តាមរយៈ អ៊ី​ម៉ែ​ល ឱ្យបាន​មុន​ថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០១៦ ។​

​សម្រាប់​ព័ត៌មាន​លម្អិត និង​ពាក្យ​ស្នើ​អាហា​រូបរ​កណ៍ សូម​ចូលទៅ​កាន់​គេហទំព័រ ៕
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​