តុលាការឥណ្ឌូនេស៊ី សម្រេចដាក់ទោស ក្រុមអ្នកគាំទ្រ រដ្ឋអ៊ីស្លាម នៅថ្ងៃនេះ

Jakarta:យោងតាមប្រភពពី គេហទំព័រព័ត៍មានរបស់ ស៊ិនហួរ ដែលបានផ្សាយ នៅថ្ងៃអង្គារនេះថា តុលាការរបស់ ប្រទេសឥណ្ឌូនេស៊ី បានសម្រេចចិត្តដាក់ទោស មនុស្ស៣នាក់ ដែលគេជឿជាក់ថា ជាក្រុមអ្នកគាំទ្រ រដ្ឋអ៊ីស្លាមចន្លោះពី ៣ទៅ៥ឆ្នាំ ពីបទបណ្តុះបណ្តាល ប្រជាជនក្នុងស្រុកឲ្យ ក្លាយទៅជាក្រុមចលនា សកម្មប្រយុទ្ធ។

មនុស្ស៣នាក់ដែល ត្រូវបានតុលាការដាក់ទោស Ahmad Junaedi Akias Abu Salman, Helmi Muhammad Alamudi Allias និង Tuah febriwansyah Aliasក្នុងទម្ងន់ទោស៣ឆ្នាំ, ៣ឆ្នាំកន្លះ, និង៥ឆ្នាំ។ ជនជាប់ទោសឈ្មោះ Junaedi បានសារភាពថា ខ្លួនធ្លាប់បានស្នាក់នៅ ប្រទេសស៊ីរី កាលពីឆ្នាំ២០១៣ អស់ជាង៣សប្តាហ៍ ហើយពេលនោះហើយ ដែលខ្លួនបានចូលរូមជាមួយនឹង ក្រុមសកម្មប្រយុទ្ធ នៅក្នុងយុទ្ធនាការហ្វឹកហាត់ការប្រើប្រាស់ និងការតម្លើងកាំភ្លើងប្រភេទ AK-47sដោយខ្លួនឯង។ ក្រោយមកខ្លួនក៏ត្រឡប់ មកឥណ្ឌូនេស៊ីវិញ នៅពេលដែលខ្លួនបានដឹងថា ត្រូវបានមេដឹកនាំរបស់ គេបោកប្រាស់លុយចំនួនដ៏ច្រើន ដែលជាចំណែកដែលគេត្រូវ ទទួលបាន។

គួរបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី ជាប្រទេសកាន់សាសនា មូស្ល៊ីម ធំជាងគេបំផុត ដែលត្រូវជា ៨៥ភាគរយ នៃអ្នកអ្នកកាន់សាសនា មូស្លីមប្រមាណជា ២៥០លាននាក់ នៅទូទាំងពិភពលោក ហើយបើយោងតាមប្រភពពី អាជ្ញាធរក្នុងស្រុកបាន ប៉ាន់ស្មានថា មានជនជាតិឥណ្ឌូនេស៊ី ប្រមាណ៥០០នាក់ បានធ្វើដំណើរទៅកាន់ ប្រទេសស៊ីរី ក្នុងការចូលរូម ក្រុមសកម្មប្រយុទ្ធ។