ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖ សិស្សសាលា​៤​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៩ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​។​សិស្សសាលា​ប្រុស​៤​នាក់​ត្រូវ​ឃាត់ខ្លួន​១.​ឈ្មោះ មិ​ញ សុ​ផា​ណា អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ២.​ឈ្មោះ សូរ ឆៃ​នុ​ន អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ៣.​ឈ្មោះ ផល សុ​ផាត អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ពេន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ៤.​ឈ្មោះ ជា វ៉ា​ន់​ហេង អាយុ​១៦​ឆ្នាំរ ស់​នៅ​ភូមិ​ខ្ទុំ​រាយ​ឃុំ រហាត់ទឹក ស្រុក​មង្គល​បូ​រី​។

​លោក​វរៈសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា​៖​នៅ​ពេល​ឃាត់ខ្លួន​យុវជន​ជា​សិស្ស​វិទ្យាល័យ​មង្គល​បូ​រី​៤​នាក់​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​បាន​៤​នាក់​នៅ​វេលា​ម៉ោង​១១ និង​១០​នាទី ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ស្ថិត​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។ លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​ដែល​ឃាត់ខ្លួន​សិស្សសាលា​៤​នាក់​ហើយ​បាន​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​។​

ឪពុក​ម្តាយ​សិស្ស​ទាំង​៤​នាក់​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ចោទប្រកាន់​ប្រើប្រាស់​គ្រឿង​សំណូមពរ​ដល់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​និង​ស្នងការ​នគ​បាល​ខេត្ត​អភិបាលខេត្ត​គួរ​មាន​វិធានការ​លុប​បំបាត់​ឈ្មួញ​ដែល​ជួញដូរ​គ្រឿងញៀន​ក្នុងស្រុក​មង្គល​បូ​រី​ឲ្យ​អស់​កុំអោយ​កូនចៅ​ប្រឈម​គ្រោះថ្នាក់​ដោយ​គ្រឿងញៀន​៕