ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​មនុស្ស គជាអនាថា​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​កាល ពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍  ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ធុន​តូច​មួយ​គ្រឿង​ដោយ​មិន​ស្គាល់​ម៉ាក​បើកបរ​ចុះ​ពីលើ​កំពូលភ្នំ​ដងរែក​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រប​ពេល​នឹង​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​កំពុង​តែ​បើកបរ​ឡើង​ភ្នំ​ផង​ដែរ​ចំណែក​រថយន្ត​ដែល​បើក​ចុះ​បាន​ជ្រុល​ទៅ​បុក​មនុស្ស គ​ថែម​ទាំង​ពិការ​ជើង​ផង​កំពុង​ធ្វើ​ដំណើរ​នៅ​ចិញ្ចើម​ផ្លូវជាតិ​ពេញ​ទំ​ហ៉ឹ​ង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​។​សាក្សី​បាន​បញ្ចា​ក់ថា មនុស្ស គ​រូប​នេះ​គេ​មិន​បាន​ស្គាល់​ពី​អត្តសញ្ញាណ​និង​ទីលំនៅ​នោះ​ទេ បុរស​អនាថា​រូប​នេះ​បាន​ចូល​មក​រស់នៅ​នឹង​សាលាឆទាន​ជា​យូ​ឆ្នាំ​ហើយ ហើយ​ក្នុង​ការ​រស់នៅ​ដោយ​ហូប​សំណែន​ដែល​អ្នក​ភូមិ​ឬ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​សែនព្រេន​រូបចម្លាក់​ថ្មភ្នំ​របស់​តា​ម៉ុ​ក​នៅ​ចង្កេះភ្នំ​ដងរែក លើស​ពី​នោះ​បាន​ពលរដ្ឋ​ឲ្យ​លុយកាក់​បន្តិច​ប​ន្ទួ​ចប៉ុណ្ណោះ​។

​លោក​វរៈសេនីយ៍ត្រី​ស៊ូ នូវ អធិការរង​និង​ជា​សេនាធិការ​ប៉ូ​លី​ស​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​រាយការណ៍​មាន​គ្រោះថ្នាក់​ចរាចរណ៍​សមត្ថកិច្ច​ប៉ូ​លី​ស​ស្រុកអន្លង់​វែង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​មនុស្ស គ​អនាថា​ម្នាក់​ដេក​ស្លាប់ នៅ​ក្នុង​ថ្លុកឈាម​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក រួច​បើក​រត់គេច​បាត់​ស្រមោល​។

លោក​បាន​បន្ត​ថា បន្ទាប់​មក​សាកសព​ដែល​ពុំ​មាន​សាច់ញាតិ​នោះ​ប៉ូ​លី​សបាន​យក​សពទៅ​ដាក់​ក្នុង​វត្ត​ស្រះ​ឈូក​ប៉ូ​លី​ស​និង​កងក​ម្លាំ​ប្រដាប់​អាវុធ​ប្រជាពលរដ្ឋ​រួម​គ្នា​ចាត់ចែងធ្វើបុណ្យ​រំលាយសព​ទៅ​តាម​ប្រពៃណី​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​៕