ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ បុគ្គលិក​ហាង​កូរ៉េ យីហោ ប៊ី វ៉ុ​ន ប​ញ្ជូ​ល​កំប៉ុង​ហ្គា​ស​ទុក សម្រាប់​ដាក់​ស៊ុប​លក់​ឱ្យ​ភ្ញៀវ ខណៈ​កំពុង​ប​ញ្ជូ​ល​ពី​ធុង​ធំ​មក​កំប៉ុង​តូច មិន​បាន​ប្រយ័ត្ន​បណ្តាល​ផ្ទុះ​ឆេះ​រលាក​ពេញ​ខ្លួន របួសធ្ងន់​ស្រាល ចំនួន​៧​នាក់​ក្នុង​នោះ​មាន​ប្រុស​១​នាក់ ជា​អ្នក​ប​ញ្ជូ​ល​។​ហេតុ​ការ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កូរ៉េ ក្នុង​ក្រុម​ទី​២៥ ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​បុគ្គលិក​ឈ្មោះ អឿ​ម វ៉ា​ន់ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​មុខរបរ​រត់​តុ​របួស​ជើង​ទាំង​សង្ខាង មាន​ទីលំនៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយសារ​ទៅ​យក​ចានដែក​នៅ​កន្លែង​លាន​ចាន មក​ដាក់​ចាន​។​ប្រភព​បាន​បន្ត​ថា មុន​ទៅ​យក​ចានដែក​មក​ដាក់​ចាន ដើម្បី​យក​ទៅ​លាង ប៉ុន្តែ​ទៅ​ដល់​ក៏​ឃើញ​បុគ្គលិក​រួមការ​ងារ​មាន​អ្នកខ្លះ​ឆេះ​ពេញ​ខ្លួន ខ្លះ​ឆេះ​សក់​ដៃជើង​និង​សក់ ចំណែក​មីង​លាងចាន ឆេះ​ពេញ​ខ្លួន​តែ​ម្តង រួច​នាំ​គ្នា​ឱ្យ​ជួយ​ហៅ​ឡានពេទ្យ​ដឹក​យក​ទៅ​ព្យាបាល​។​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​មា​នប​ល​រដ្ឋ​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ សង្កាត់​ស្វាយ​ដង្គំ ដើម្បី​ឱ្យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ក្នុង​នោះ​ដែរ​ក៍​ឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ជា​ច្រើន​នាក់​ផង​ដែរ​។​ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​កម្លាំង​ចម្រុះ​បាន​ចុះ​មក​ដល់ ខណៈនោះ​មិន​បាន​ចូល​ទៅ​ក្នុង ដើម្បី​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​នោះ​ទេ​ដោយសារ​ម្ចាស់​ហាង​កូរ៉េ មិន​ទាន់​ឱ្យ​ចូល ទើប​នាំ​គ្នា​ឈរ​រង់ចាំ​នៅ​ខាងក្រៅ​។​

ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​នាំ​គ្នា​ឈ​រង់ចាំ​មក ក៏​ឃើញ​មាន​បុគ្គលិក​ហាង​ចេញ​មក​ហៅ​សមត្ថកិច្ច​យើង​ឱ្យ​ចូល​ទៅ​ក្នុង ដើម្បី​ត្រួតពិនិត្យ​កន្លែង​កើតហេតុ តែ​គ្មាន​រក​ឃើញ​ភ័ស្តុតាង​អ្វី​នោះ​ទេ គ្រាន់តែ​បុគ្គលិក​ប្រាប់​ថា ជន​រង​គ្រោះ​ប្រុស​ស្រី​ទាំង​៧​នាក់​ត្រូវ​បាន​ដឹក​តាម​ឡាន​សង្គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ ហើយ​នៅ​សល់​ម្នាក់​ស្រី​ដែល​របួសស្រាល​ជើង​ទាំង​សងខាង​នៅ​ក្នុង​ហាង​។​ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោ​ប្រុស ស្រី ទាំង​៧​នាក់​មាន ទី​១/​ឈ្មោះ អឿ​ម វ៉ា​ន់ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​មុខរបរ​រត់​តុ របួសស្រាល ឆេះ​ជើង​ទាំង​សងខាង មាន​ទីលំនៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​នៅ​ក្នុង​ហាង​មិន​បាន​មក​ដេកពេទ្យ​ទេ​)​។​ទី​២/ ឈ្មោះ ជា គឹ​ម ហេង ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​មុខរបរ​លាងចាន របួសធ្ងន់ ឆេះ​រលាក​ពេញ​ខ្លួន រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ទី​៣/ ឈ្មោះ ឡាយ គឹ​ម​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​ចុងភៅ​(​ជា​អ្នក​ប​ញ្ជូ​ល​ហ្គា​ស​)​របួសធ្ងន់​ឆេះ​មុខ​)​ស្នាក់​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ទី​៤/ ឈ្មោះ នាង ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មុខរបរ​ចុងភៅ របួសធ្ងន់ ឆេះ​ពេញ​ខ្លួន មាន​ទីលំនៅ​ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ទី​៥/ ឈ្មោះ វី សុវណ្ណ ភេទ​ស្រី អាយុ​៣២​ឆ្នាំ​មុខរបរ​ចុងភៅ របួសស្រាល ត្រូវ​ចំ​ក្រោយខ្នង​និង​ជង្គង់ រស់នៅ​ភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ទី​៦/ ឈ្មោះ ដែន គ្រួ​ន ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មុខរបរ​ចុងភៅ របួសស្រាល ចំ​មុខ ស្នាក់​នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ទី​៧/ ឈ្មោះ ឆាយ ស្រី ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​មុខរបរ​ចុងភៅ មាន​លំនៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​បច្ចុប្បន្ន​ជន​រង​គ្រោះ ប្រុស ស្រី ទាំង​៦​នាក់​កំពុង​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដោយ​ឃើញ​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ទាំងនោះ​។​គួរ​បញ្ជាក់​ផង​ដែរ មក​ដល់​រសៀល​ម៉ោង​នេះ សមត្ថកិច្ច​មិន​ទាន់​បានឃើញ​ម្ចាស់​ហាង កូរ៉េ​មក​អើត​មើល​កូនចៅ​នៅឡើយ ព្រមទាំង​មិន​បាន​ស្គាល់ឈ្មោះ​ម្ចាស់​នោះ​ផង​៕