វិធី​បាញ់​ទឹក​អប់​ឲ្យ​បាន​ត្រឹមត្រូវ បាញ់តែ​ម្ដង​ក្រអូប​ពេញ​មួយ​ថ្ងៃ


វិធី​បាញ់​ទឹក​អប់​ឲ្យ​បាន​ត្រឹមត្រូវ បាញ់តែ​ម្ដង​ក្រអូប​ពេញ​មួយ​ថ្ងៃ

សុភាព​បុរស សុភាព​​នារី​ទាំងឡាយ ​តែង​ប្រាថ្នា​ចង់​បាន​ក្លិន​ខ្លួន​​ក្រអូប​ប្រហើរ​ជាប់​ជានិច្ច ហើយ​វិធី​តែ​​ម្យ៉ាង​ដែល​អាច​ជួយ​បាន ​គឺ​ការ​ប្រើ​ទឹកអប់​បន្ថែម។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្ដី នៅ​មាន​បញ្ហា​មួយ​ទៀត​ដែល​ធ្វើឲ្យ​គេ​គ្មាន​ទំនុក​ចិត្ត គឺ​ក្លិន​ក្រអូប​នោះ​បាន​តែ​ត្រឹម​រយៈ​ពេល​ខ្លី​ណា​មួយ។ ថ្ងៃនេះ Sabay សូម​ណែនាំ​នូវ​វិធី​បាញ់​ទឹក​អប់​ឲ្យ​បាន​ត្រឹមត្រូវ បាញ់​តែម្ដង​ក្រអូប​ពេញ​មួយ​ថ្ងៃ៖

 

វិធី​បាញ់​ទឹក​អប់​ឲ្យ​បាន​ត្រឹមត្រូវ បាញ់តែ​ម្ដង​ក្រអូប​ពេញ​មួយ​ថ្ងៃ

 

១. បាញ់​ឲ្យ​ចំ​ជីពចរ

 

ការ​បាញ់​ទឹកអប់​ឲ្យ​ចំ​ជីពចរ​ ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ព្រោះ​កន្លែង​ទាំងនោះ​អាច​ផលិត​កម្ដៅ​របស់​រាងកាយ ហើយ​កម្ដៅ​នោះ​នឹង​រក្សា​ក្លិន​ឲ្យ​នៅ​ក្រអូប​ពេញ​មួយ​ថ្ងៃ។

 

២. ក្រោយ​ត្រចៀក

 

វិធី​បាញ់​ទឹក​អប់​ឲ្យ​បាន​ត្រឹមត្រូវ បាញ់តែ​ម្ដង​ក្រអូប​ពេញ​មួយ​ថ្ងៃ

 

កន្លែង​ពិសេស​មួយ​ទៀត​នោះ​ គឺ​ក្រោយ​ត្រចៀក ​ព្រោះ​កន្លែង​នោះ​អាច​មាន​ក្លិន​មិន​សូវ​ល្អ។ ជាពិសេស​ទៅ​ទៀត​នោះ​បើ​តាម​ពួក​អឺរ៉ុប​ពេល​ជួប​គ្នា​គេ​តែងតែ​ថើប​ថ្ពាល់​កៀក​ក្បែរ​នោះ ហើយ​បើ​មាន​ក្លិន​មិន​ល្អ​នឹង​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​អន់​ចិត្ត​ក៏​ថា​បាន។

 

៣. ដើមទ្រូង

 

ដើម​ទ្រូវ​គឺជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​បាញ់​ទឹកអប់​ឲ្យ​ក្រអូប​បាន​យូរ​ដែរ ហើយ​ណា​មួយ​ពេល​អ្នក​អោប​គ្នា​នឹង​ធ្វើឲ្យ​ភាគី​ម្ខាងទៀត​ស្រូប​យក​ក្លិន​ដ៏​ពិដោរ​នេះ​បាន។

 

៤.​ ក

 

វិធី​បាញ់​ទឹក​អប់​ឲ្យ​បាន​ត្រឹមត្រូវ បាញ់តែ​ម្ដង​ក្រអូប​ពេញ​មួយ​ថ្ងៃ

 

ក​ ជា​ចំណុច​ពិសេស​ជាងគេ​មិន​អាច​ភ្លេច​បាន​ទេ ព្រោះ​ពេល​បាញ់​ទឹកអប់​ប៉ះ​ត្រង់​នោះ​ក្លិន​ធម្មជាតិ​របស់​អ្នក និង​ក្លិន​ដែល​បាញ់​ទៅ​បង្កើត​ឲ្យ​មាន​ក្លិន​តែ​មួយ​ហើយ​រឹតតែ​ក្រអូប​លើស​ដើម។

 

៥. កុំ​បាញ់​កន្លែង​មាន​ញើស​ច្រើន

 

ប្រសិនបើ​អ្នក​មាន​បញ្ហា​ក្លិន​ខ្លួន សូម​កុំ​បាញ់​ទឹកអប់​កន្លែង​មាន​ញើស​ច្រើន​ដូចជា​ក្លៀក​ជាដើម។ បើ​អ្នក​បាញ់​កន្លែង​មាន​ញើស​ច្រើន​ពេល​ក្លិន​ក្រអូប និងក្លិន​ញើស​បញ្ចូល​គ្នា​វា​រឹតតែ​ធ្វើឲ្យ​មាន​ក្លិន​អាក្រក់​លើស​ដើម។

 

៦. ងូត​ទឹក​ជាមុន​សិន

 

ជម្រើស​ដ៏​ល្អ​បំផុត​នោះ ​គឺ​ទឹក​ក្ដៅ​ព្រោះ​វា​អាច​សំអាត​ស្បែក ​និង​បើក​រន្ធញើស​ជា​ពិសេស​វា​ជា​មូលដ្ឋាន​ ល្អ​សម្រាប់​បាញ់​វា ​និង​គ្មាន​ជាតិ​កង្វក់។

 

៧. បាញ់​ពី​ចម្ងាយ

 

វិធី​បាញ់​ទឹក​អប់​ឲ្យ​បាន​ត្រឹមត្រូវ បាញ់តែ​ម្ដង​ក្រអូប​ពេញ​មួយ​ថ្ងៃ

 

បើ​ចង់​ឲ្យ​ក្លិន​ទឹកអប់​របស់​អ្នក​ក្រអូប​ពេញ​មួយ​ថ្ងៃ​នោះ គឺ​ត្រូវ​បាញ់​ពី​ចម្ងាយ​ព្រោះ​ក្លិន​របស់​វា​សាយភាយ​ពេញ​ពេញ​រាងកាយ និងក្រអូប​បាន​យូរ។

 

៨. កុំ​ត្រដុស

 

បើ​សិន​ជា​អ្នក​ត្រដុស​ទឹកអប់​ដែល​បាញ់​លើ​ស្បែក​វា​នឹង​ធ្វើឲ្យ​ក្លិន​នេះ​ឆាប់​បាត់​ទៅ​វិញ​យ៉ាង​លឿន។ ជំនួស​ឲ្យ​ការ​ត្រដុស​គ្រាន់តែ​វា ​និង​ទុក​ឲ្យ​វា​ស្ងួត​នៅ​លើ​ស្បែក​តាម​ធម្មតា។

 

ចុចអាន៖ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​កម្ចាត់​ក្លិន​ស្អុយ​ចេញ​ពី​ជើង​ស្បែក?

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖wikihow