ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ធុន​ធំ​ម៉ាក​ស៊ី​ប៊ី​អរ ពណ៌​មួយ​គ្រឿង​ពាក្យ​ស្លាក​លេខ ភ្នំពេញ 1CJ-6665 បាន​ធ្វើ​ដំណើរ​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត មក​ដល់​កន្លែង​កើតហេតុ​ត្រង់​ស្ដុ​ប​២០០៤ (​ម្ដុំ​ផ្សារ​ទ្រុងមាន់​) ក្នុង​កា​កាប ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​សាំ​យ៉ុ​ង មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-5790 ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ បុរស​ដែល​បើកបរ​ម៉ូតូ និង​អ្នក​ជិះ​ខាងក្រោយ ផ្លោង​ទៅ​ផ្ទប់​រថយន្ត​បែក​កញ្ចក់​ខាងក្រោយ  ធ្វើ​ឲ្យ​បែកក្បាល​ហូរ​ឈាម​សន្លប់​ទាំង​ពីរ ។

ហេតុ​ការ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោយ​ពី​កើតហេតុ​គេ​ឃើញ សមត្ថកិច្ច​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល ចំណែក​ម្ចាស់​រថយន្ត​មិន​បានរ​ត់ទៅ​ណា​នោះ​ទេ គាត់​ប្រាប់​ថា​មិន​បាន​បើកបរ​ខុស ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​រក្សា​ទុក​នូវ​រថយន្ត និង​ម៉ូតូ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕